Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ ការជំរុញផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ នឹងជួយឱ្យវិស័យនេះ រីកលូតលាស់ឆាប់រហ័សឡើងវិញ

spot_img

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យយូឆ្នាំ បានឱ្យដឹងថា ការជំរុញផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ នឹងជួយវិស័យនេះ មានការរីកលូតលាស់ឆាប់រហ័សឡើងវិញ និងចូលរួមចំណែក ដល់សេដ្ឋកិច្ចផង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ ត្រូវបាន បញ្ចប់ទាំងស្រុង។

បើតាមលោក ច្រឹក សុខនីម ប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថាការជួយជំរុញ ផ្តល់ឥណទានពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ ជារឿងសំខាន់ ដើម្បីឱ្យអចលលនទ្រព្យវិស័យនេះ នៅបន្ត ភាពរឹងមាំ។ លោកថា ប្រាក់កម្ចីនៅតែបន្ត កើតមាន ដូច្នេះចរន្តទិញ លក់ អចលនទ្រព្យ នៅតែមាន បើទោះបីជាមាន បញ្ហាប្រឈម នឹងវិបត្តិកូវីដ១៩ក៏ដោយ។

អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ឥណទានមានសារៈសំខាន់ណាស់ ក្នុងការជួយធ្វើឲ្យសេដ្ឋកិច្ចមាន កំណើនប៉ុន្តែបើការផ្តល់ឥណទាន វាកើនឡើងខ្ពស់ពេក ធៀបនឹងផលទុនជាតិសរុប នឹងធ្វើឲ្យមានហានិភ័យក្នុង សេដ្ឋកិច្ចផងដែរ។

បើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា ហៅថា CBC បានឱ្យដឹងថា នៅត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ សមតុល្យឥណទាន លក្ខណៈបុគ្គលមានចំនួន ៩,៧៦ ពាន់លានដុល្លារ។ របាយការណ៍បានឱ្យដឹងទៀតថា កម្ចី អចលនទ្រព្យមានលើសពាក់កណ្តាល នៃសមតុល្យឥណទានលក្ខណៈបុគ្គល សរុប៥២ ភាគរយ ស្មើនឹងប្រមាណ ៥.០៧ពាន់លានដុល្លារ។ ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន មានចំណែក ៤៧,៤០ភាគរយ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×