Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុន សរុបកើនលើស ៤០០ លានរៀល នៅថ្ងៃសុក្រសប្តាហ៍មុននេះ

spot_img

ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃសុក្រនេះបានឈានដល់ ៤១២,៦ លានរៀល ដែលប្រមាណ ៧៤% នៃទំហំសរុបបានគ្របដណ្ដប់ដោយភាគហ៊ុនអេស៊ីលីដា (ABC)។

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានកំណើន ១២០៛ ១២០៛ និង ៤០៛ រៀងគ្នា ដល់ ៦.៧៨០៛ ៤.៤០០៛ និង ១៣.០៤០៛។

ទោះបីជាមានទំហំជួញដូរធំនាថ្ងៃជួញដូរនេះក៏ដោយ ភាគហ៊ុនអស៊ីលីដា (ABC) បានថយចុះ ២០០៛ មកត្រឹម ១៦.៦៦០៛ ក្នុងមួយហ៊ុន។ ទន្ទឹមនឹងនេះដែរភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានថយចុះដល់ទៅ ៧៨០៛ បន្ទាប់ពីកំណើនកាលពីម្សិលមិញ មកបិទត្រឹម ១៣.៦២០៛។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល។ រីឯសន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះមកវិញ ០,៨៥% មកត្រឹម ៦៤២,៧៩ ពិន្ទុ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×