Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាសទីមួយ ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ៧១៧ គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០ រៀល

spot_img

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ៧១៧ គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០ រៀល ក្នុងត្រីមាសទីមួយ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។

លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១,០៧៤,២៧១,០០០ រៀល ។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ទន្ទឹមនោះសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ព្រមទាំងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនដឹកលើសទម្ងន់ ដើម្បីផ្លូវថ្នល់អាចប្រើប្រាស់បានយូរ ធ្វើដំណើរប្រកបនូវសុខសុវត្ថិភាព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×