Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមវារីវប្បកម្មនៅកម្ពុជា ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាទីផ្សារត្រីដែលកកស្ទះ

ភ្នំពេញ ៖ សមាគមវារីវប្បកម្មនៅកម្ពុជា បានប្រកាសថា ត្រីដែលវារីវប្បករចិញ្ចឹម និងនៅកកស្ទះភាគច្រើន គឺប្រភេទត្រីប្រា ត្រីស្តោ ត្រីពោ និងត្រីអណ្តែង ក្រៅពីនេះ មានត្រីផ្សេងៗមួយចំនួនទៀត ដូចជា ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីក្រាញ់ និងត្រីធម្មជាតិជាដើម។

សមាគមវារីវប្បកម្មនៅកម្ពុជា បានស្នើដល់ក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចជាដើម ដាក់ចេញនូវវិធានការណ៍ជាក់លាក់ណាមួយ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យបានម៉ឺងម៉ាត់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់វារិវប្បករ។

ក្នុងខែមេសា កន្លងទៅថ្មីៗនេះ វារិវប្បករ ដែលបានលក់ត្រីអស់ពីស្រះរួចហើយ មានការរារែកជាខ្លាំងក្នុងការរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារកន្លងមក វារីវប្បករបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត និងឃើញថា ទីផ្សារវារីវប្បកម្ម នៅកម្ពុជាក្នុងពេលអនាគត ហាក់មិនមានភាពច្បាស់លាស់បន្តទៀតដដែល។

សេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បកម្មនៅកម្ពុជា បានឲ្យដឹងថា បរិមាណត្រីចំនួន ៥៥២៧តោន បានកកស្ទះនៅក្នុងស្រះនៅឡើយ ដែលជារបស់វារីវប្បករ ចំនួន ៣១៥កន្លែង គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ចំណែកនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ វារីវប្បករ ចំនួន ៣១៥កន្លែងដដែល នឹងមានត្រី ដែលដល់ពេលត្រូវចាប់លក់ជាបន្តទៀតចំនួន ៤៨២៩តោន៕រក្សាសិទ្ធិដោយ៖CEN

×