Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានឹងនាំចេញស្វាយស្រស់ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

spot_img

ភ្នំពេញ៖ នៅពេលនេះ ប្រទេសកម្ពុជាត្រៀមចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ ជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយមានបរិមាណតម្រូវធំជាងគេលើពិភពលោក។

ស្របពេលជាមួយគ្នានេះ កម្ពុជាក៏នឹងត្រៀមរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃការនាំចេញ ផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ ខណៈដែលអគ្គរដ្ឋបាលគយចិនបានអនុម័តឲ្យក្រុមហ៊ុន និងចម្ការស្វាយចំនួន ៤២ទទួលបានសិទ្ធិសម្រាប់ការនាំចេញរួចជាស្រេចទៅហើយកាលពីសប្តាហ៍មុន។ ក្នុងនោះ រដ្ឋបាលគយចិនបានទទួលយកជាផ្លូវការនូវចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅថ្មីៗនេះ អាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនបាន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមការប៉ាន់ស្មាន កម្ពុជាអាចផ្គត់ផ្គង់ផ្លែស្វាយស្រស់នៅក្នុងទីផ្សារប្រទេសចិនក្នុងបរិមាណរង្វង់ ១០ម៉ឺនតោនក្នុង១ឆ្នាំ ហើយបរិមាណនៃការនាំចេញនេះ នឹងបន្តកើនឡើងបន្ថែមទៀតពី១ឆ្នាំទៅ១ឆ្នាំស្របគ្នានឹងកំណើននៃការដាំដំណាំស្វាយ និងកំណើនចំនួនរោងចក្រវេចខ្ចប់ស្វាយនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នទីផ្សារផលិតផលផ្លែស្វាយរបស់កម្ពុជា បានពឹងផ្អែកភាគច្រើនទៅលើប្រទេសកូរ៉េខាងត្បូង ថៃ និងទីផ្សារប្រទេសវៀតណាម ហើយឆាប់ៗខាងមុខនេះ ទីផ្សារផ្លែស្វាយកម្ពុជានឹងពង្រីកទៅកាន់ប្រទេសចិនបន្ថែមទៀត។ នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញផ្លែស្វាយ សម្រេចបានក្នុងបរិមាណជិត ៩៦ម៉ឺនតោន ក្នុងនោះចំនួនប្រមាណជិត ១១ម៉ឺនតោន ត្រូវបាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន ៨៥ម៉ឺនតោន ត្រូវបាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ ហើយបច្ចុប្បន្ន កម្ពុជាអាចផលិតផ្លែស្វាយបានចំនួនរង្វង់ ១លាន៤សែនតោនក្នុង១ឆ្នាំ៕រក្សាសិទ្ធិដោយCEN

spot_img
×