Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះក្រោម ៦៤០ ពិន្ទុ ខណៈទំហំជួញដូរសរុបឡើងដល់ជាង ៤០០ លានរៀល

spot_img

ភ្នំពេញ ៖ នាថ្ងៃជួញដូរដំបូងនៃខែឧសភានេះ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,៦៥% មកត្រឹម ៦៣៨,៥៩ ពិន្ទុប៉ុណ្ណោះ ដោយបានចុះមកក្រោមបន្ទាត់ពិន្ទុ ៦៤០ ជាថ្មីម្តងទៀត។

យ៉ាងណាមិញ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួនប្រមាណ ៤០៥,៦ លានរៀល ដែលប្រមាណ៧៤% នៃទំហំជូញដូរសរុបគ្របដណ្តប់ដោយភាគហ៊ុនអេស៊ីលីដា (ABC) ។

ទន្ទឹមនឹងនេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើងដល់ ៦.៨៦០៛ និង ១.៩០០៛។ រីឯភាគហ៊ុនហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង អេស៊ីលីដា (ABC) បានធ្លាក់ចុះមកត្រឹម ៤.៣៨០៛ ១៣.៥៦០៛ និង ១៦.៥០០៛ រៀងគ្នា។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល៕រក្សាសិទ្ធិដោយ៖CEN

spot_img
×