Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) មានកំណើនថ្លៃជិត ៥ ភាគរយកាលពីម្សិលមិញ

spot_img

ភ្នំពេញ ៖ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបន្តកំណើនថ្លៃរបស់ខ្លួនជាមួយនឹងការកើនឡើងចំនួន ៣៤០៛ បន្ថែមទៀតនៅថ្ងៃអង្គារម្សិលមិញនេះ មកបិទនៅថ្លៃ ៧.២០០៛ ក្នុងមួយហ៊ុន។

រួមជាមួយគ្នានេះ ភាគហ៊ុនហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេស (PPSP) ក៏បានកើនឡើងមកដល់ ៤.៤៦០៛ ១៣.៦៦០៛ និង ១.៩១០៛ រៀងគ្នា ផងដែរ។

យ៉ាងណាមិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ភាគហ៊ុនអេស៊ីលីដា (ABC) និងផេសថិក (PEPC) បានថយចុះមកបិទត្រឹម ១៣.០២០៛ ១៦.៤៨០៛ និង ៣.០៧០៛ ប៉ុណ្ណោះ។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) វិញបានងើបឡើង ០,២៥% មកដល់ ៦៤០,២០ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃនេះ បានបន្តកើនឡើងរហូតដល់ ៥៣១,៧៣ លានរៀល ដែលជាទំហំខ្ពស់បំផុត រាប់តាំងពីថ្ងៃនៃការបិទខ្ទប់ដំបូង ហើយភាគហ៊ុនអេស៊ីលីដា (ABC)តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) គ្របដណ្តប់ប្រមាណ ៣២% ២៥% និង ២៤% នៃទំហំជួញដូរសរុប៕រក្សាសិទ្ធិដោយ៖CEN

spot_img
×