Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Cellcard សហការផ្គត់ផ្គង់ ប្រព័ន្ធសេវាអតិថិជន ទាន់ហេតុការណ៍ (Customer Service Hotline) ដល់ផ្សារទំនិញអនឡាញ របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហមក្នុងការទំនាក់ទំនងទិញទំនិញ តាមផ្សារទំនិញអនឡាញ របស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh) ក្រុមហ៊ុន Cellcard បានសហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) សម្រាប់ក្រសួងពាណិជ្ជកម្មប្រើប្រាស់ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ការប្រគល់ទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រវាងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Laszlo Barta នៃក្រុមហ៊ុន Cellcard។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម៕
រក្សាសិទ្ធិដោយ៖CEN

×