Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់ដេប៉ូជាដៃគូអាជីវកម្ម របស់ក្រុមហ៊ុន IQPS អាចទូទាត់ប្រាក់តាមរយៈវីងបាន

ភ្នំពេញ ៖ ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា អាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថលអេកូឡូស៊ីដ៏ទំនើប របស់ធនាគារវីង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។

ធនាគារវីងដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុមហ៊ុនបោះដុំនិងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។ នេះជាជំហាន ថ្មីមួយទៀតដែលវីងនឹង ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ដៃគូអាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យ ក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ពីដេប៉ូនីមួយៗ។

គ្រប់ដេប៉ូទាំងអស់អាចធ្វើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ ទូទាត់វិក្កយបត្រ (Bill Payment) ឬ ស្កេន QR កូដ បានយ៉ាងរហ័ស និង សុក្រិតបំផុត។ អតិថិជនទាំងអស់អាច តាមដានប្រវត្តប្រតិបត្តិការនីមួយៗតាមរយៈ Wing App បានយ៉ាងច្បាស់និងងាយស្រួលបំផុត។

ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗក៏អាច ដាក់ប្រាក់ក្នុងគណនីវីងរបស់ពួកគេ និងទូទាត់វិក្កយបត្រជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីងជាង៩៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

×