Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB ៖ កម្ពុជា នៅតែបន្តមានហានិភ័យទាប ចំពោះវិបត្តិបំណុល

ភ្នំពេញ ៖ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងថា កម្ពុជានៅតែបន្តមានហានិភ័យទាប ចំពោះ វិបត្តិបំណុលជាមួយបំណុលសាធារណៈ ក្រៅប្រទេសសរុបដែលត្រូវបានព្យាការណ៍ថា នឹងកើនឡើងស្មើនឹង៣៤.៦% នៃ GDP ក្នុងឆ្នាំ២០២១ និង៣៥,៩% នៃ GDP ក្នុងឆ្នាំ២០២២ បើទោះបីជាមានការកើនឡើង នៃឱនភាពថវិកាក្តី។

ធនាគារ ADB បានឱ្យដឹងថា ស្ថានភាពបំណុលសាធារណៈ របស់កម្ពុជា គឺនៅក្រោមអនុបាតបំណុលនៅឡើយ ដោយ កម្ចីរបស់កម្ពុជា នៅមានកម្រិតទាបឡើយ នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។

របាយការណ៍របស់ ADB បានឱ្យដឹងទៀតថា ថវិការដ្ឋក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងមានឱនភាព ជារួមដែលកម្រិតសើ្ម នឹង៣,១% នៃ GDP ជាមួយនឹងចំណូលក្នុងស្រុក ដែលត្រូវបានគ្រោង ក្នុងកម្រិត២១,៤% នៃ GDP និងចំណាយក្នុង កម្រិត២៤,៥% ។ មន្រ្តីក្រសួងសេដ្ឋកិច្ច ធ្លាប់បានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះ ដោយបំណុលបរទេសនោះទេ។ កម្ពុជាមិនភ័យព្រួយរឿងបំណុលបរទេសនោះទេ ព្រោះកម្ពុជាមានច្បាប់ត្រឹមត្រូវលើការគ្រប់គ្រងបំណុល ដែលបច្ចុប្បន្ន កម្ពុជាខ្ចីក្នុងកម្រិតមួយ ដែលមានច្បាប់អនុញ្ញាត និងគោរពលើគោលការណ៍ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ ឆមាសទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុប ចំនួន ១៤ពាន់លានដុល្លារ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តគ្របដណ្តប់ប្រមាណ ៨៧ភាគរយ និងវិស័យអាទិភាព ចំពោះមុខផ្សេងទៀត ប្រមាណ១៣ភាគរយ៕
រក្សាសិទ្ធិដោយ៖CEN

×