Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមគ្រួសារ​ជនរងគ្រោះ​រន្ធត់ចិត្ត​យ៉ាងខ្លាំង នឹង​ទង្វើ​ក្រុមគ្រូពេទ្យ​ប្រើ «​ជើង​កាត់ចេញ​ធ្វើជា​ខ្នើយ​» សម្រាប់​បុរស​ម្នាក់​រងគ្រោះថ្នាក់​ក្រឡាប់​រថយន្ត​

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ជើង​កាត់ចេញ​របស់​ជន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​រថយន្ត ត្រូវបាន​ប្រើ​ជា «​ខ្នើយ​» ស្ថិតនៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​ក្នុងប្រទេស​ឥណ្ឌា ។​

Ghanshyam អាយុ ២៨ ឆ្នាំ ត្រូវ​បានឃើញ​ដេក​រលីវៗ ដោយ​ក្បាល​ប្រុស​គាត់​ត្រូវបាន​ទ្រ​ដោយ​ជើង​កាត់ ស្ថិតនៅ​មន្ទីរពេទ្យ Jhansi Medical College ក្នុង​ក្រុង Jhansi, រដ្ឋ Utta Pradesh កាលពី​ថ្ងៃអាទិត្យ ។​

Ghanshyam កំពុងធ្វើការ​ជាង​ព្រួល នៃ​រថយន្ត​បឺស​សាលា នៅពេលនោះ វា​ក៏បាន​ក្រឡាប់ ខណៈ​ព្យាយាម​បើក​គេច​ពី​ការបុក​គ្នា​ជាមួយ​ត្រាក់ទ័រ​១​គ្រឿង នៅក្នុង​ភូមិ Bamouri ស្ថិតនៅ​ចម្ងាយ ៥៤ គីឡូម៉ែត្រ ពី​មន្ទីរពេទ្យ ។​

​កូនសិស្ស​សាលា​ចំនួន ២៥ នាក់ ក៏បាន​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ ។​

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​បាន​ចោទប្រកាន់ថា ក្រុមគ្រូពេទ្យ គឺជា​អ្នក​ដាក់​ជើង​រងរបួស​នោះ ស្ថិតនៅ​ខាងក្រោម​ក្បាល​របស់គាត់ ដើម្បី​ធ្វើជា​ខ្នើយ ។​

​សាច់ញាតិ​ម្នាក់​ឈ្មោះ Janaki Prasad និយាយថា​៖ «​នៅពេល​បាន​ទៅដល់​មន្ទីរពេទ្យ ពួកយើង​បានឃើញ​ជើង​របស់ Ghanshyam ត្រូវបាន​ប្រើ​ជា​ខ្នើយ​» ។​

«​ខ្ញុំ​បានស្នើ​សុំ​ក្រុមគ្រូពេទ្យ​ម្តង​ហើយ​ម្តងទៀត ដើម្បី​អន្តរាគមន៍ ប៉ុន្តែ ពួកគេ​បាន​បដិសេធ ។ ចុងក្រោយ បន្ទាប់ពី​រយៈពេល​ប្រហែល ២ ម៉ោង ខ្ញុំ​បាន​គ្រប់គ្រង​ផ្តល់​ក្នើយ​ទិញ​ពី​ផ្សារ​សម្រាប់​គាត់ ហើយ​ខណៈ​ពេលនោះ គឺ​ជើង​របស់គាត់​ត្រូវបាន​កាត់ចេញ​ទៅហើយ​» ។​

​រដ្ឋាភិបាល Uttar Pradesh កំពុងបើក​ការស៊ើបអង្កេត​មន្ទីរពេទ្យ​នោះ ហើយ​វិធានការ​នឹងត្រូវ​បានធ្វើ​ឡើង ដើម្បី​ប្រឆាំង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ ។​

​ទោះយ៉ាងណា នៅពេលនេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​វេជ្ជសាស្ត្រ លោក Ashutosh Tandon បាន​បញ្ជា​ឱ្យ​ព្យួរការងារ​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​លោក​បណ្ឌិត Mahendra Pal Singh, លោក​វេជ្ជបណ្ឌិត Alok Agarwal និង​គិលានុបដ្ឋាយិកា​២​រូប Deepa Narang និង Shashi Srivastava ៕​ ចន្ទី

×