Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ-១៩

spot_img

ភ្នំពេញ៖ បើតាមព្រឹត្តិបត្រព័ត៌មាន អំពីសកម្មភាព ADB នៅកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ-១៩។ នេះ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ ADB ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ រយៈពេលវែងរបស់កម្ពុជាផងដែរ។

ADB ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ចំនួន៤៧៧.២ លានដុល្លារ ហើយបានកៀគរថវិកា បន្ថែមចំនួន ២៨១.៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។

ចំនួននេះ រួមបញ្ចូលប្រាក់កម្ចីសម្បទាន ចំនួន២៥០លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១.៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្ម ទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES)។

គូសបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង២.១ពាន់លានដុល្លារ នៅកម្ពុជា។

ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២១-២០២៣ រួមមាន៖ កម្ចីសម្បទានចំនួន១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២.៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×