Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រវិស័យកាត់ដេរ ស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប

ភ្នំពេញ ៖ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា យោងសេចក្តីសម្រេចលេខ ១០០/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងសេចក្តីសម្រេចលេខ ០៨៥ របស់រដ្ឋបាលខេត្តកណ្តាល នោះរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ (ថ្ងៃទី០៦ ខែឧសភា) ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។

ទន្ទឹមនឹងនេះត្រូវពិនិត្យលើ៖

១. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់​ ក្នុងអាគារផលិតកម្ម

២. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ

៣. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ

៤. ត្រៀមរំឮកម្មករនិយោជីតឱ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ

សូមរោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាពអាជីវកម្មឡើងវិញនេះ ទៅជាឱកាស ធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យមានការបិទរោងចក្រនោះឡើងវិញដោយរដ្ឋបាលរាជធានី ឬខេត្ត។

លោក ហេង សួរ ៖ សូមរំឮកថាគ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានគាំទ្រការផ្តើមសង្វាក់ផលិតកម្ម នៃរោងចក្រក្នុងវិស័យកាត់ដេរជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជីតសរុប និងឆ្លាស់វេនគ្នារៀងរាល់ពេល ២សប្តាហ៍។

អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស គួរពិនិត្យលើសេចក្តីថ្លែងការណ៍ របស់គណៈកម្មការក្រុមប្រឹក្សាការងារនាថ្ងទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×