មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត នៅពេលឧទ្ធម្ភាគច្រកមួយគ្រឿងបានធ្លាក់ចូលក្នុងទន្លេ (East River) ស្ថិតក្នុងទីក្រុងញូវញ៉ក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច CNN។
អ្នកដំណើរចំនួន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំនែកអ្នកបើកយន្តហោះ អាចចេញមកក្រៅបានដោយខ្លួនឯង និងត្រូវបានគេជួយសង្គ្រោះ។
ឧទ្ធម្ភាគចក្រប្រភេទ Eurocopter AS350 បានធ្លាក់ចុះក្នុងទន្លេ និងបានលិចក្នុងទឹកបាត់ ក្រោយពេលក្រុម ជួយសង្គ្រោះទៅដល់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។
អាជ្ញធរបញ្ជាក់ទៀតថា ការប្រតិបត្តការជួយសង្គ្រោះមានការពិបាកខ្លាំងដោយសារមនុស្សចំនួន ៥នាក់បានពាក់ខ្សែក្រវ៉ាត់តឹងខ្លាំងពេក ដូច្នេះក្រុមជួយសង្គ្រោះត្រូវកាត់វាចេញ៕ សុភ័ក្ត្រ