ភ្នំពេញ ៖ ត្រឹមពេលផ្សារបិទថ្ងៃពុធនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងធនាគារអេស៊ីលីដា (ABC) មានកំណើនចន្លោះពី ១០៛ ទៅ ២០៛ មកបិទនៅថ្លៃ ៧.២២០៛ ១៣.៦៨០៛ ១.៩២០៛ និង ១៦.៥០០៛ រៀងគ្នា។
ផ្ទុយមកវិញ ភាគហ៊ុនហ្រ្កេនធ្វីន (GTI) និងផេសថិក (PEPC) បានថយចុះ ៦០៛ និង ១០៛ មកបិទត្រឹម ៤.៤០០៛ និង ៣.០៦០៛។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែលត្រឹម ១៣.០២០៛។ សន្ទស្សន៍ ផ.ម.ក. បានកើនឡើង ០,០៩% មកដល់ ៦៤០,៧៥ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៦៤,០៩ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN



