Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) មាន​កំណើន​ជាង​១​ភាគរយ អម​ជាមួយនឹង​ការឡើង​នៃ​ថ្លៃ​ភាគហ៊ុន​ស្ទើរ​ទាំងអស់​លើ​ទីផ្សារ​

spot_img

កំណើន​មាន​ត្រឹមតែ ១,២៨% ក្នុង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​. មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​រហូត​ដល់​ទៅ ៦៤៨,៩៧ ពិន្ទុ ដែល​នេះ​ជា​ពិន្ទុ​ខ្ពស់បំផុត​ក្នុងឆ្នាំនេះ​គិត​ត្រឹម​ពេល​
​បច្ចុប្បន្ន​។​

​ទន្ទឹមនឹង​កំណើន​នេះដែរ ភាគហ៊ុន ៦ ក្នុងចំណោម ៧ រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ភាគហ៊ុន​អេស៊ីលីដា (ABC) និង​ផេស​ថិ​ក (PEPC) មានការ​កើនឡើង​រហូត​ដល់ ៧.៧០០៛ ១៤.៤២០៛ ១.៩៣០៛ ១៣.៣៦០៛ ១៦.៥៨០៛ និង ៣.១០០៛ រៀង​គ្នា ដោយមាន​កំណើន​ចន្លោះ​ពី ១០៛ ទៅ ៧៤០៛ ក្នុង​មួយ​ហ៊ុន​។​

​ចំណែកឯ ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI) រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៤.៤០០៛ ក្នុង​មួយ​ហ៊ុន​។ មិន​ត្រឹមតែ​ស​ន្ទ​ស្សន៍ និង​ថ្លៃ​ភាគហ៊ុន​មានការ​កើនឡើង​ប៉ុណ្ណោះ​ទេ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ក្នុងថ្ងៃនេះ​ក៏បាន​ឡើង​លើស​កន្លះ​ប៊ី​លាន​រៀល​ផងដែរ ដែល​បាន​បិទ​នូវ​ទំហំ​ចំនួន ៦៦៥,១៤ លាន​រៀល​៕​

រក្សាសិទ្ធិដោយ ៖ CEN

spot_img
×