Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​ជួញដូរ​មូល​ប​ត្រ​មានការ​កើនឡើង​ក្នុងអំឡុងពេល​បិទ​ខ្ទប់​

spot_img

សកម្មភាព​ជួញដូរ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់ ជាមួយនឹង​កំណើន​ទំហំ​ជួញដូរ និង​បរិមាណ​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​ប្រមាណ ១៣​ភាគរយ និង ១៩ ភាគ រយរៀង​គ្នា ផ្អែក​តាម​ការប្រើ​ធៀបទិន្នន័យ​នៅ ១០​ថ្ងៃមុន និង ១០​ថ្ងៃ​កំឡុងពេល​បិទ​ខ្ទប់ ខណៈដែល ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា ក៏បាន​កើនឡើង​ខ្ពស់បំផុត រហូតដល់ ៦៤៨,៣៣​ពិន្ទុ នៅ​ពាក់កណ្តាល​ពេល​បិទ​ខ្ទប់​មុនពេល​ដាំ​ក្បាល​ចុះ ដែល​ផ្ទុយ​ពី​រយៈពេល​មុនពេល​បិទ​ខ្ទប់​ដែល​មិនសូវមាន​ចលនា​ឡើង​ចុះ​។​

ទោះជា​ព្រឹត្តិការណ៍​សហគមន៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ពី​ខែកុម្ភៈ​កន្លងទៅនេះ បណ្តាល​ឲ្យ​មាន​ការ បិទ​ខ្ទប់ តំបន់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចាប់តាំងពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២១​នេះ​ក្តី ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅតែ​អាច​បន្ត​ប្រតិបត្តិការ​យ៉ាង​រលូន​ដោយ​គ្មាន​ភាពរអាក់រអួល ហើយ​អាច​ដំណើរការ​ប្រព័ន្ធ​ជួញដូរ​របស់ខ្លួន ដោយ​គ្មាន​បញ្ហា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សកម្មភាព​ជូ​ញ​ដូរ​បែរ​ជាមាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

សកម្មភាព​ជួញដូរ​ភាគហ៊ុន​បាន​កើនឡើង​ពេញ​មួយរយៈ​ពេល​នៃ​ការបិទ​ខ្ទប់​នេះ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​ឈានដល់ ២៤១,៦៣ លាន​រៀល (​ប្រមាណ​ជា ៦០​ពាន់​ដុល្លារ​អាមេរិក​) ដែឡមាន​ការកើនឡើង​ប្រមាណ​ជា ១៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ជា​មធ្យម ២១៤, ៥៩​លាន​រៀល (​ប្រហែឡជា ៥៤ ពាន់​ដុល្លារ​អាមេរិក កាលពី​រយៈពេល​១០​ថ្ងៃមុន​ការបិទ​ខ្ទប់​។ ស្រដៀង​គ្នា​នឹង​នេះដែរបរិមាណនៃ​ការជួញដូរ​ជា​មធ្យម​មាន​ប្រមាណ ៤៤.៣១៨ ហ៊ុន ក្នុង​មួយថ្ងៃ ក្នុងកំឡុងពេល​នៃ​ការបិទ​ខ្ទប់ បើ​ធៀប​ទៅនឹង​ចំនួន​ជា​មធ្យម ៣៧.៣៥៨ ហ៊ុន ដោយមាន​ការកើនឡើង ប្រហែល​១៩​ភាគរយ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​ក្នុង​មួយថ្ងៃ​ដែល​ខ្ពស់បំផុត​ក្នុង​រយៈពេល​បិទ​ខ្ទប់​មាន​ចំនួន​រហូតដល់ ៥៣១,៧៣ លាន​រៀល (​ប្រមាណ​ជា ១៣៣​ពាន់​ដុល្លារ​អាមេរិក​) បើ​ប្រៀប​នឹង​ចំនួន ត្រឹម ៤២០,២១​លាន​រៀល (​ប្រមាណ​ជា ១០៥​ពាន់​ដុល្លារ​អាមេរិក​) ជា​តួលេខ​ខ្ពស់បំផុត​ក្នុង​រយៈពេល​១០​ថ្ងៃមុន​ការបិទ​ខ្ទប់​នេះ​។ កំណើន​នៃ​សកម្មភាព​ជួញដូរ​នេះ ក៏ពានផ្តល់​ឥទ្ធិពល​ល្អ ដោយផ្ទាល់​ផងដែរ​មកលើ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ពិន្ទុ​នៃ​ស​ន្ទ​ស្សន៍​នេះ​ឡើង​មកដល់​ចំណុច​ខ្ពស់​ជាងគេ​សម្រាប់​ឆ្នាំ​២០២១ គិត​ត្រឹម​ពេលបច្ចុប្បន្ន​នេះ​។​

ចាប់​ពីថ្ងៃ​ជួញដូរ​ដំបូង​នៃ​ការបិទ​ខ្ទប់ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់​កម្រិត​ខ្ពស់បំផុត​គឺ ៦៤៨,៣៣ ពិន្ទុ កាលពី​ថ្ងៃ​ពុធ ទី​២៨ ហើយ​ក្រោយមក​ដាំ​ក្បាល​ចុះមក​វិញ​យ៉ាងខ្លាំង​នៅ​២​ថ្ងៃ​បន្ទាប់​មុនពេល​ងើបឡើង​បន្តិច​មកវិញ​ដល់ទី​តាំង​ដើម​។ ផ្ទូ​យ​ទៅវិញ ស​ន្ទ​ស្សន៍​កាលពី​ថ្ងៃ​១០​ថ្ងៃមុន​ការបិទ​ខ្ទប់ ហាក់​នៅ​នឹងមាន​ការប្រែប្រួល​តិចតួច​ក្នុង​រង្វង់​ពី ៦៣៨ ទៅ​ត្រឹម ៦៤២​ពិ​ន្ទូ​ប៉ុណ្ណោះ​។​

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា​ចំនួន បញ្ជា​ទិញ​នឹង​លក់​ប្រមាណ ៩៩​ភាគរយ ក្នុងកំឡុងពេល​បិ​ខ​ខ្ទប់​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត​។ កំឡុងពេល​បិទ​ខ្ទប់​នេះ បុគ្គលិក​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន​មូល​ប​ត្រ​ធ្វើការ​ពី​ផ្ទះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ចូលក្នុង​ប្រព័ន្ធ​ការិយាល័យ​ពី​ចម្ងាយ ដើម្បី​នៅតែ​អាច​បន្ត​ប្រតិបត្តិការ​ទីផ្សារ​ប្រចាំថ្ងៃ​ជាធម្មតា​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ឡើយ​៕​

រក្សាសិទ្ធិដោយ ៖ CEN

spot_img
×