Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំអូស្ត្រាលីដុតថ្មឺៗពីហាង Ausbake Phnom Penh ខណៈអាជីវកម្មគាត់កំពុងជួបការលំបាក ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន ដោយសារខ្វះបុគ្គលិកនិងគ្រឿងផ្សំ

spot_img

ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មាននៅថ្ងៃទី ៧ ឧសភានេះថា ជួបជាមួយ ចន វីល្លីមស៍ មកពី Brisbane ដែលបាននិងកំពុងផ្តល់ នូវនំដុតថ្មីៗដែលមានគុណភាព ដល់ភោជនីយដ្ឋាន ផ្សារទំនើប និងហាងកាហ្វេ នានា នៅភ្នំពេញ អស់រយៈពេលជាង ១៣ឆ្នាំមកហើយ។

ជាកូនកាំបិតរបស់អ្នកធ្វើនំប៉័ង នៅអាយុ ១៧ឆ្នាំ ចន បានរៀនធ្វើនំប៉័ងនៅអឺរ៉ុប មុនពេលគាត់ទៅធ្វើជាម្ចាស់ហាងនំប៉័ងនៅ Brisbane ។ គាត់បានមកលេងប្រទេសកម្ពុជា ជាលើកដំបូងនៅឆ្នាំ ២០០៣ ជាមួយមិត្តរួមការងារជាជនជាតិខ្មែរ ប៉ុន្តែគាត់មិនដែលនឹកស្មានថា គាត់នឹងបើកអាជីវកម្មខ្នាតតូចមួយនៅទីនេះនៅថ្ងៃណាមួយនោះទេ។ ចនបានផ្លាស់មករស់នៅទីក្រុងភ្នំពេញ កាលពី ១៣ឆ្នាំមុន ហើយបានពង្រីកអាជីវកម្មរបស់គាត់ តាមរយៈការខិតខំ និងការលះបង់ ធ្វើនំដុតដ៏ឆ្ងាញ់ៗទាំងនេះ។

ចនបានចាប់ផ្តើមបើកហាង Ausbake ក្នុងឆ្នាំ ២០១៧ ដោយមានជំនួយពីកូនប្រុសរបស់គាត់ ឈ្មោះ មីតឈែល កូនស្រីឈ្មោះ សុវណ្ណា និងក្រុមបុគ្គលិកក្នុងស្រុកដ៏អស្ចារ្យ ដែលគាត់បានបណ្តុះបណ្តាលតាំងពីដំបូង។ Ausbake ធ្វើនំឃុកឃី នំប៉័ងគ្រាប់ធញ្ញជាតិនិងស្រូវសាលី នំប៉័ងហាំប៊ឺហ្គឺនិងហតដក នំប៉័ងមូល នំខេក និងនំប៉័ងផ្អែម។ ចំណែកនៅស្ថានទូតអូស្រ្តាលី ចនត្រូវបានគេស្គាល់ច្រើនដោយសានំផាយរសជាតិសាច់ និងនំប៉័ងសាច់ក្រក របស់គាត់។

Ausbake បានសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសម័យកាល ដោយពេលនេះមានការផ្តល់ជូននូវការលក់ដុំដល់សាធារណជន ជាមួយនឹងការឆ្លើយតបជាច្រើនតាមរយៈការបញ្ជាទិញតាមហ្វេសប៊ុក។ ចនក៏បានបង្កើនជម្រើសនំដុតសម្រាប់ខ្ចប់ជូនភ្លាមៗ រួមមាននំផាសទ្រីរសជាតិ វីជីម៉ៃ ហាម ឈីស និងម្ទេសផ្អែម។

ចនដឹងថាការចូលរួមរបស់សហគមន៍ គឺជាគន្លឹះសម្រាប់អាជីវកម្មជោគជ័យ នៅក្នុងប្រទេសកម្ពុជា។ “យើងបន្តគាំទ្រសហគមន៍ ដោយធ្វើការបរិច្ចាគនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ហើយទន្ទឹងរងចាំធ្វើការជាមួយសាលារៀនម្តងទៀតនាពេលអនាគត សម្រាប់កម្មវិធីសប្បុរសធម៌។ យើងពិតជាអរគុណសហគមន៍ចំពោះការគាំទ្រជាអនេករបស់ពួកគេ។”

ថ្មីៗនេះ អាជីវកម្មគាត់កំពុងជួបការលំបាក ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយសារខ្វះបុគ្គលិកនិងគ្រឿងផ្សំ ព្រោះរតែការបិទខ្ទប់ ប៉ុន្តែអ្នកអាចគាំទ្រក្រុមហាង Ausbake បាន! ទាក់ទងពួកគេតាមរយៈការផ្ញើសារតាមហ្វេសប៊ុក ដើម្បីបញ្ជារទិញដឹកជញ្ជូននំប៉័ងថ្មីៗ។ ឬអាចបញ្ជាទិញប៊ឺហ្គឺរពីភោជនីយដ្ឋានក្នុងស្រុក ដូចជា Aussie XL, Lone Pine Café ឬ Abode នោះអ្នកនឹងអាចគាំទ្រ Ausbake និងអាជីវកម្មក្នុងស្រុកផ្សេងៗទៀត។ អ្នកក៏អាចរកបានជម្រើសនំនំប៉័ងផ្សេងៗរបស់ Ausbake នៅ Super Duper ផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×