Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងពង្រីក និងស្តារឡើងវិញ ព្រលានយន្តហោះ ទាំង៣ ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍ កាន់តែទំនើប

spot_img

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ អាកាសយានដ្ឋានជាតិ-អន្តរជាតិ ចំនួន៣ គឺ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប អាកាសយានដ្ឋាន អន្តរជាតិខេត្ត ព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើ ទំនើបកម្ម អាកាសយានដ្ឋាន ដោយក្រុមហ៊ុន (SCA) ហើយក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏ធំ ក៏បាននិងកំពុងបញ្ចប់ ការសាងសង់ ព្រលានយន្តហោះ លំដាប់ អន្តរជាតិ តារាសាគរ ខេត្តកោះកុង ផងដែរ។

ក្រៅពីអាកាសយានដ្ឋាន អន្តរជាតិ កម្ពុជាក៏គ្រោងឱ្យមានអាកាសយានដ្ឋាន ក្នុងស្រុកមួយចំនួនទៀត ដូចជា អាកាសយានដ្ឋាន បាត់ដំបង អាកាសយានដ្ឋាន ស្ទឹងត្រែង អាកាសយានដ្ឋាន កោះកុង និង អាកាសយានដ្ឋាន ប៉ោយប៉ែត ជាដើម នាពេលអនាគ ត។ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើ ពិពិធកម្ម ព្រលានយន្តហោះ នៅក្នុងប្រទេស ដោយមាន ទាំងពង្រីកផ្លូវរត់ និងសាងសង់ ព្រលានយន្តហោះ ខ្នាតអន្តរជាតិថ្មី ដើម្បី ឆ្លើយតបទៅនឹងការដឹកជញ្ជូន តាមផ្លូវការអាកាស និង ប្រកួតប្រជែង នៅក្នុងតំបន់ព្រមទាំងលំហូ វិនិយោគ មកពីបណ្តាប្រទេសនានា លើ សកលលោក។

ឯកឧត្តម ស៊ិន ចាន់ សេរី វុត្ថា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានបោះទុនជាង៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកនិង ស្តារឡើងវិញ នូវព្រលានយន្តហោះ ទាំង៣របស់ កម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍ កម្ពុជា កាន់តែការតែទំនើប និងអាចឱ្យយន្តហោះធុនធំអាចចុះចតបាន។

អ្នកជំនាញ បានឱ្យដឹងថា ការធ្វើពិពិធកម្មព្រលានយន្តរបស់កម្ពុជា នាពេល បច្ចុប្បន្ននេះ គឺ ឆ្លើយតបទៅនឹង ការដឹកជញ្ជូនតាមផ្លូវអាកាស នាពេលខាងមុខ និងសម្រាប់ធ្វើការប្រកួតប្រជែង ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុង តំបន់ និងនៅលើពិភពលោក ជាពិសេសក្រោយជំងឺកូវីដ១៩ រលាយសាបសូន្យនាពេលខាងមុខដ៏ខ្លី៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×