ភ្នំពេញ ៖ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩លើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ ដែលរដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ដែលតាមគម្រោង គ្រោងនិងបើកកិច្ចប្រជុំ នៅខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានពន្យារពេល ទៅប្រជុំ នៅចុង ខែវិច្ឆិកា ឆ្នាំ២០២១វិញ ។
កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ ដែលគ្រោងប្រជុំនៅចុងខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខ កម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់លើប្រធានបទ “ពហុភាគីនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច” ដែលមានឥស្សរៈកំពូលៗនៃប្រទេសចូលរួមជាង ៥០ប្រទេស មកពីទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។
លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា បើស្ថានភាពឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅពុំទាន់ធូរស្បើយទេ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ធ្វើជាផ្ទះនៃការរៀបចំកិច្ចប្រជុំនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ គឺ មាន២ជំរើស៖
១-ប្រជុំអញ្ជើញភ្ញៀវជាឥស្សរៈជននៃប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ី រួមទាំងអង្គការអន្តរជាតិធំៗមកប្រជុំផ្ទាល់នៅលើទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា។

២-គឺ កិច្ចប្រជុំនោះអាចនឹងធ្វើតាមប្រព័ន្ធអនឡាញ ដើម្បី ការពារសុវត្ថិភាពទាំង អស់គ្នា។ តែពេល នេះកម្ពុជា នៅរងចាំមើលស្ថានភាពស្ថប់ស្ងាត់ជំងឺកូវីដ-១៩ ។ចំពោះកិច្ចប្រជុំដំណើរការផ្ទាល់នៅលើទឹកដីកម្ពុជា ឬប្រជុំ តាមអនឡាញ ស្ថិតនៅលើការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នាទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាលើការពិនិត្យ មើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុ វិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្តារឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩៕
រក្សាសិទ្ធិដោយ៖CEN

