Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បង្កើតកម្មវិធីស្វ័យសិក្សា«MoEYS E-Learning » ឆ្លើយតបនិងតម្រូវការរអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាក្នុងបរិបទនៃបដិវត្តន៍ ឧស្សាហ កម្ម ៤.០

spot_img

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការគា្នដាក់ដំណើរការកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលបានកើតចេញពីគំនិតផ្តួចផ្តើម និងកិច្ចសហការរវាងស្ថាប័ន ទាំងពីរនេះ នឹងផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា ទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប។ លើសពីនេះ សិស្សអាចទទួលបានព័ត៌មានសំខាន់ៗ និងកម្រងសៀវភៅសិក្សាចំាបាច់សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ។ មាតិកាឌីជី ថល ដែលមានដាក់បង្ហាញក្នុងកម្មវិធីនេះ បានកើតចេញពីការខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសជាមួយពេលវេលា និងធនធាននៃលទ្ធភាពដែលកំពុងមាន ។

ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដៃគូសហការទាំងពីរ បានបន្តសកម្មភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងសម្របសម្រួលដំណើរការផ្សេងៗ សម្រាប់ការអប់រំពីចម្ងាយ ហើយជាចុងក្រោយនេះគឺការតម្លើងកម្មវិធីទូរស័ព្ទ MoEYS E-Learning App។

ការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» គឺជាសមិទ្ធផលថ្មីមួយ ក្នុងគោលបំណងបន្តធានាការផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ដើម្បីអនាគតរបស់កុមារ និងយុវជនកម្ពុជា ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេននៅពេលអនាគត ឆ្ពោះទៅជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យ និងឆ្ពោះទៅការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៥០។

ជាងនេះទៅទៀត គំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» បានកើតឡើងក្នុងគោលបំណង ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យ អប់រំនៅកម្ពុជាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ក៏ដូចជាឆ្លើយ តបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជាផ្នែកមួយនៃការចូលរួមក្នុងវិស័យអប់រំក្នុងបរិបទថ្មី ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×