Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ អគ្គិសនីកម្ពុជា រដ្ឋាករទឹក សូមអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើងរបស់កម្មករ កម្មការិនី

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងសូមឲ្យអាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើ បញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការិនីជាមុន ដោយត្រូវរក វិធីដោះស្រាយណាមួយ ដើម្បីឲ្យកម្មករ កម្មការិនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការលើកឡើងរបស់ខ្ញុំនេះមិនមែនមានន័យថា ផ្តោតទៅលើសម្រាប់ អ្នកដែលមាន ម៉ាស៊ីនត្រជាក់ប្រើមានលុយហូបចុកគ្រប់គ្រាន់នោះទេ គឺយើងផ្ដោតសំខាន់ ទៅលើតែកម្មករកម្មការិនី តែប៉ុណ្ណោះ ជាពិសេសកម្មករកម្មការិនីនៅតំបន់បន្ទប់ដែលជាតំបន់ក្រហម»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែប្រមូលផ្តុំ ដើម្បីរៀបចំជាស្បៀងអាហារជូនកម្មករកម្មការិនី ដែលកំពុងនៅផ្ទះជួលទាំងនោះផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×