Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាករទឹក មិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម កំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល

spot_img

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម កំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងសេចក្តីជូនដំណឹងនេះ តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹក ដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់។

តាមប្រសាសន៍អំពាវនាវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។

អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក លោកស្រីទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការិនី ជាមុន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការិនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ ។
សម្រាប់ថ្លៃទឹក ថ្លៃភ្លើង សម្តេចតេជោ ហ៊ុន សែន ក៏សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការិនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការិនី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×