Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងចិន គ្រោងនឹងចរចាសម្រាប់ទីផ្សារ ផ្លែស្រកានាគ ដែលចិនកំពុងមានតម្រូវការខ្ពស់

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បើយោងតាមការបញ្ជាក់ពីឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កម្ពុជា និង ចិន គ្រោងនឹងចរចាសម្រាប់ទីផ្សារផ្លែស្រកានាគ ដោយសារតែបច្ចុប្បន្នទីផ្សារប្រទេសចិនកំពុងមាន តម្រូវការខ្ពស់លើផ្លែស្រកានាគនេះ។

ឯកឧត្តម វេង សុខុន បានបន្តថា ឆ្នាំកន្លងទៅ កម្ពុជាយើងបាននាំចេញរួចហើយ នូវផ្លែចេកស្រស់ បន្តមកទៀតគឺ ផ្លែស្វាយស្រស់ ហើយនិងគ្រោងនាំចេញនូវផ្លែស្រកានាគ និងផ្លែមៀនប៉ៃលិនផងដែរ។

បើតាមអ្នកជំនាញកសិកម្មនៅកម្ពុជា បានឱ្យដឹងថា ផ្លែស្រកានាគ មានការពេញនិយមខ្លាំង នៅបណ្តាប្រទេស ក្នុងតំបន់អាស៊ី ជាពិសេសនៅប្រទេសចិន ដែលធ្វើឲ្យប្រទេសវៀតណាម រកលុយបានយ៉ាងច្រើនពីដំណាំនេះដែរ។ បើតាមអ្នកជំនាញទីផ្សារផ្លែស្រកានាគ បានរីកកាន់តែធំ មានទំហំរាប់ពាន់លានដុល្លារ នៅលើទីផ្សារអន្តរជាតិ ជាពិសេស ប្រទេសចិន។ នៅក្នុងវិបត្តិកូវីដ១៩ វៀតណាម នៅតែអាចនាំចេញផ្លែស្រកានាគ បានទំហំជាង១ពាន់លានដុល្លារ ក្នុង ឆ្នាំ២០២០កន្លងទៅ។
ដោយសារផ្លែស្រកានាគ កំពុងមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសចិន ដូច្នេះកម្ពុជាគួរតែឆក់ឱកាសនេះ ដើម្បីពង្រីក ការដាំដុះផ្លែស្រកានាគ ទៅកាន់ទីផ្សារប្រទេសចិន ខណៈតម្រូវការនឹងកើនឡើងបន្ថែមទៀត នៅពេលចប់កូវីដ១៩។

ជាមួយគ្នាការ ដឹកនាំ និងកៀរគរកសិករឱ្យបោះទុន វិនិយោគ លើការដាំដុះស្រកានាគបន្ថែមទៀតជារឿងគួរធ្វើ ដើម្បី ផ្គត់ផ្គង់ក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ផង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀតផង ដោយមិនពឹងការនាំចូលពី បរទេស នូវផលិផលកសិកម្មអ្វី ដែលកម្ពុជាយើងអាចផលិតបានដោយចាប់ផ្ដើមពីដំណាំស្រកានាគនេះទៅ ៕ រក្សាសិទ្ធិដោយ៖CEN

×