Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលានយន្តហោះ ថ្មីនៅស្រុកកណ្តាលស្ទឹងចាប់ផ្តើម បង្ហាញរូបរាងបណ្តើរៗហើយ

spot_img

ភ្នំពេញ ៖ ព្រលានយន្តហោះថ្មី ដែលស្ថិតនៅ ស្រុក កណ្តាលស្ទឹង និងស្រុកបាទី ខេត្តតាកែវនេះ បានចាប់ផ្តើម ដំណើរការ សាងសង់ ជាង មួយឆ្នាំមកហើយលើ ផ្ទៃដី២៦០០ហិកតា។

ព្រលានយន្តហោះអន្តរជាតិ ថ្មី នេះ មានតម្លៃ១៥០០លាន ដុល្លារ អាមេរិក បានបង្ហាញរូបរាងបណ្តើរៗហើយ ខណៈដែល ក្រុម វិស្វករ និងកម្មករ កំពុងមមាញឹក ដើម្បីឲ្យព្រលាននេះ សាងសង់ចប់តាមការគ្រោងទុក។

ក្រុមហ៊ុន OCAC ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន OCIC ជា អ្នកវិនិយោគគម្រោងព្រលានយន្តហោះថ្មីនេះ ដែល ស្ថិតនៅចម្ងាយប្រមាណតែ ១០គីឡូម៉ែត្រពីកន្ទុយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលជាព្រលានយន្តហោះ កម្រិត 4F សាងសង់ឡើង មាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ នឹងបញ្ចប់ នៅ ឆ្នាំ២០២៣ ដែលចំណាយថវិកា ប្រហែល ១៥០០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ដំណាក់កាលទី១ ដែលនឹងដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៣ អាចទទួលអ្នកដំណើរបានរហូតដល់១៣លាន នាក់ ខណៈដំណាក់កាលទី២ នឹងបញ្ចប់ នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន៣០លាននាក់ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ ក្នុងមួយឆ្នាំ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×