Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ និងនិយោជក ដែលមកពីបណ្តាខេត្តផ្សេង ឬតំបន់កំពុងរីករាលដាលជំងឺកូវីដ-១៩ ត្រូវតែផ្តល់សំណាកមុនចូលធ្វើការ

កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញឱ្យក្រុមកម្មករ និងនិយោជក ដែលកំពុងបំរើការងារនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវតែផ្តល់សំណាកមុនចូលធ្វើការ ដើម្បីចូលរួម អនុវត្តភាពចាំបាច់មួយចំនួននូវវិធានការប្រយុទ្ធទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមវិធានសុខាភិបាល និងវិធានរដ្ឋបាល។

រដ្ឋបាលខេត្ត បានដាក់វិធានការឱ្យកម្មករនិយោជិត (ខ្មែរ ឬបរទេស) ដែលវិលត្រឡប់មកធ្វើការវិញ ក្នុងករណីមកពីតាមបណ្តាខេត្តផ្សេងៗ ឬចេញពីតំបន់កំពុងផ្ទុះកូវីដ-១៩ រដ្ឋបាលរោងចក្រ សហគ្រាសត្រូវបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ដើម្បីយកសំណាក ជាបន្ទាន់ ហើយតម្រូវឱ្យពួកគេនៅដាច់ដោយឡែករហូតបញ្ចប់យកសំណាកលើកទី២ ដែលបញ្ជាក់ថាអវិជ្ជមានទើបឱ្យចូលធ្វើការ។ គ្រប់រោងចក្រ សហគ្រាស ត្រូវតែមានបញ្ជីឈ្មោះ កម្មករនិយោជិត។ អាជ្ញាធរខេត្ត ឬស្រុក និងត្រូវអនុវត្តវិធានការ ដែលរោងចក្រ សហគ្រាស បានអនុវត្តកន្លងមក និងត្រូវរាយការណ៍ជូនមន្ទីរសាម៉ីសហ ការនៅពេលមានករណីផ្សេងៗកើតឡើងជាយថាហេតុ។

ម្ចាស់រោងចក្រ សហគ្រាស ត្រូវរាយការណ៍ជាបន្ទាន់ជូនមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នូវករណីមានកម្មករនិយោជិត មានការពាក់ពន្ធ័ផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ដើម្បីរួមគ្នាដោះស្រាយ។ ចំពោះកម្មករនិយោជិតដែលសុំច្បាប់ឈប់សម្រាក រោងចក្រ សហគ្រាសត្រូវសាកសួរឱ្យបានច្បាស់លាស់អំពីគោលបំណង ឬហេតុផលធុរៈចាំបាច់ ពិសេសត្រូវបញ្ជាក់ទីកន្លែងឱ្យបានច្បាស់លាស់ ទាំងពេលសម្រាកការ ងារ និងចូលមកបំរើការងារវិញ ដើម្បីងាយស្រួលក្នុងការចាត់វិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាយថាហេតុ។ ហើយក្នុងករណីសង្ស័យណាមួយ ត្រូវរាយការណ៍បន្ទាន់មករដ្ឋបាលខេត្តដើម្បីចាត់ក្រុមការងារបន្ទាន់ចុះពិនិត្យ ស្រាវជ្រាវ វាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ក្នុងសេចក្តីណែនាំរួម រវាងក្រសួងសុខាភិបាល និងក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ៕រក្សាសិទ្ធិដោយ៖CEN

×