Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វ ផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ឱ្យបានគង់វង្ស។

ក្រសួងបរិស្ថាន បានប្រកាសថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

គួរបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ​ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះ ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។ ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់ បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

បច្ចុប្បន្ននៅលើពិភពលោក មានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិត នៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ។

ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×