ភ្នំពេញ ៖ ធៀបនឹងថ្ងៃសុក្រកន្លងទៅ ទំហំជួញដូរភាគហ៊ុនសរុបសម្រាប់ថ្ងៃចន្ទ បានកើនឡើងប្រមាណ ១០% បន្ថែមទៀត រហូតដល់ ១.១៥៦,០៥ លានរៀល។
ភាគហ៊ុន ៤ ដែលរួមមាន PWSA PPSP PAS និង ABC បានគ្របដណ្តប់ប្រមាណជា ២៦% ២០% ១៦% និង ២៥% នៃទំហំជួញដូរសរុបដ៏ធំនេះ។

រីឯសន្ទស្សន៍ ផ.ម.ក. ក៏មានកំណើនបន្តិចបន្តួច ប្រមាណ ០.០២% មកបិទនៅ ៦៥៧,៥៩ ពិន្ទុ។ ភាគហ៊ុនចំនួន ៥ ក្នុងចំណោម ៧ ដែលរួមមាន PPAP GTI PPSP PAS និង PEPC មានកំណើនថ្លៃចន្លោះពី ៤០៛ ទៅ ៥០០៛ ក្នុងមួយហ៊ុន ដោយឡើងរហូតដល់ ១៥.៣៨០៛ ៤.៤៦០៛ ២,០៦០៛ ១៤.៣៨០៛ និង ៣.៣០០៛ រៀងគ្នា។
PWSA និង ABC បានថយចុះ ៨០៛ និង ១២០៛ មកត្រឹម ៨.១៦០៛ និង ១៦.៤៨០៛៕រក្សាសិទ្ធិដោយ៖CEN

