អ្នកថែសួនសត្វម្នាក់នៅក្នុងប្រទេសចិន ត្រូវបានខាំហែកហួរយ៉ាងសាហាវរហូតស្លាប់ ដោយសត្វខ្លា១ក្បាល ដែលគាត់បានចិញ្ចឹម ចាប់តាំងពីវានៅកូនខ្ចីម្លេះ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកថែសួនម្នាក់ឈ្មោះ Wu បានស្ថិតនៅជាមួយខ្លា នៅក្នុងទ្រុងសម្តែងសៀកចាស់ដ៏ធំមួយ ដែលប្រើសម្រាប់ហ្វឹកហាត់ និងហាត់ប្រាណ នៅថ្ងៃអាទិត្យ ។
ក្រុមមន្ត្រីនៅក្រុង Fuzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន និយាយថា ភ្លាមៗនោះ សត្វខ្លាដែលពោរពេញភាពកាចសាហាវ បានចាប់ផ្តើមវាយប្រហារ និងខាំហែកហួរជនរងគ្រោះយ៉ាងសាហាវ រហូតស្លាប់តែម្តង ។
Wu ដែលធ្វើការនៅសួនសត្វ Fuzhou បានយកខ្លានេះមកចិញ្ចឹម តាំងពីវានៅកូនតូចម្លេះ ហើយត្រូវបានដាក់នៅក្នុងទ្រុង តាមរយៈទំនាក់ទំនងស្និទ្ធស្នាលដ៏យូរជាមួយមនុស្ស ។
វីដេអូដ៏រន្ធត់ដែលត្រូវបានថតដោយសាក្សីជាច្រើន បានបង្ហាញឲ្យឃើញសត្វក្លារមើលគុណនេះ គ្រប់គ្រងវាយប្រហារទៅលើខ្លួនប្រាណរបស់ Wu ដែលបានស្លាប់ទៅហើយនៅក្នុងទ្រុង ខណៈអ្នកខ្លះបានស្រែកឡើងថា៖ «ទូរស័ព្ទហៅប៉ូលីស!» និងព្រមទាំងព្យាយាមបង្អើលវាដោយដំបង ។
ទោះយ៉ាងណា ទីបំផុត ពួកគេបានចូលទៅដល់ជនរងគ្រោះ ប៉ុន្តែ អ្វីៗហាក់ដូចជាពេលទៅហើយ ព្រោះគាត់គ្មានសញ្ញាណាមួយដែលអាចនឹងរស់ និង Wu ក្រោយមក ត្រូវបានគ្រូពេទ្យប្រកាសស្លាប់ ៕ ចន្ទី