Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជិត ១,៥​ប៊ី​លាន​រៀល ​ត្រូវបាន​ជួញដូរ​នៅ​ថ្ងៃ​អង្គារ​

កំណើន​ប្រមាណ ២៨% នៅ​ថ្ងៃ​អង្គារ​បានធ្វើឱ្យ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មានការ​កើនឡើង​គួរឱ្យកត់ សម្គាល់ រហូតដល់ ១.៤៨២,៤៨ លាន​រៀល ដែល​ប្រមាណ ៣៤% និង ៣៣% នៃ​ទំហំ​ជួញដូរ​សរុប​នេះ បាន​គ្របដណ្ដប់​ដោយ​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង អេស៊ីលីដា (ABC)​។​

យ៉ាងណាមិញ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ធ្លាក់ចុះ ០,៤៤% នៅ​ថ្ងៃ​អង្គារ មក​នៅត្រឹម ៦៥៤.៦៧ ពិន្ទុ​។​

ភាគហ៊ុន​ចំនួន ៥ ដែល​រួមមាន​ហ្ក្រេ​ន​ធ្វី​ន កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ផេស​ថិ​ក បាន​កើនឡើង​ចន្លោះ​ពី ៨០៛ ទៅ ៣០០៛ ក្នុង​មួយ​ភាគហ៊ុន ដោយបាន​បិទ​នៅ ៤.៥៤០៛ ១៥.៦៦០៛ ២.១៨០៛ ១៤.៦៨០៛ និង ៣.៣៨០៛​។ រីឯ​ភាគហ៊ុន ២ ទៀត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​ថយចុះ ១៨០៛ ក្នុង​មួយ​ហ៊ុន​ដូចគ្នា មក​ត្រឹម ៧.៩៨០៛ និង ១៦.៣០០៛ រៀង​គ្នា​៕​

រក្សាសិទ្ធិដោយ ៖ CEN

×