Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្ម​នេសាទ​សមុទ្រ​ជាច្រើន ចាប់ផ្តើម​មាន​សកម្មភាព និង​ទទួល​កម្មករ​ឲ្យ​ចូល​បម្រើ​ការងារ​ឡើងវិញ

​កោះកុង​៖ ម្ចាស់​អាជីវកម្ម​នេសាទ​សមុទ្រ​ជាច្រើន​នៅ​ខេត្តកោះកុង បានចាប់ផ្តើម​ទទួល​កម្មករ​ឲ្យ​ចូល​បម្រើ​ការងារ​ឡើងវិញ ជាធម្មតា​ហើយ ខណៈ​ម្ចាស់​អាជីវកម្ម​នេសាទ​សមុទ្រ​មួយចំនួនធំ បាន​កាត់បន្ថយ​ស្ទើរ​គ្រប់​ទីកន្លែង នៅក្នុង​កំឡុងពេល​ពុំទាន់​បើក​ឲ្យ​មានការ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​នីមួយៗ​។​

​កំពង់ផែ​ដងទង់ ក្រុង​ខេមរភូមិន្ទ ជា​ជង្រុក​ដោះដូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​មួយ​ដ៏​មាន​សក្កា​នុព​ល​លើ​ផ្នែក​ផល​នេសាទ​សមុទ្រ​របស់​កម្ពុជា ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​។ អាជីវកម្ម​នេសាទ និង​ការលក់​មុខទំនិញ​ផ្សេងៗ ក៏បាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ដែរ ទាំង​តម្លៃ និង​ការ​ចរាចរណ៍ នៅលើ​ទីផ្សារ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​បើក​ឲ្យ​ដំនើរការ ឆ្លងខេត្ត​ទៅកាន់​រាជធានី​ភ្នំពេញ ជាពិសេស​នៅលើ​ទីផ្សារ​តាម​ខេត្ត​តំបន់ឆ្នេរ​។​

​អ្នកទទួល​ទិញ​ផល​នេសាទ​សមុទ្រ ប្រចាំ​កំពង់ផែ​ដងទង់​ផ្តើម​មានការ​សប្បាយចិត្ត ខណៈ​ប្រជា​នេសាទ​ផ្តើម​មាន​ផល​នេសាទ នាំចូល​មកកាន់​កំពង់ផែ ក្នុងតម្លៃ​មួយ​សមរម្យ​។ អាជីវករ សុខ លាង ដែលជា អ្នកទទួល ទិញ ផល នេសាទ​សមុទ្រ បាន​លើកឡើងថា អ្វី​គ្រប់យ៉ាង​បាន​ផ្តើម​វិល​ត្រឡប់មក គ្រាន់បើ​បន្តិច​ហើយ ខណៈ​មាន​អតិថិជន​នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ការបញ្ជាទិញ​ផល​នេសាទ​បណ្តើរៗ ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​បញ្ចប់​ការបិទ​ខ្ទប់ និង​បើក​ឲ្យ​មានការ​ចរាចរណ៍​ឆ្លងខេត្ត​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កន្លងទៅអាជីវកម្ម​នេសាទ​នៅ​កំពង់ផែ​ដងទង់ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​គ្រប់មុខ​ទំនិញ ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​នៅ​ទូ​ទាង​ប្រទេស​៕​

រក្សាសិទ្ធិដោយ ៖ CEN

×