Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អេស៊ីលីដា​ប្រកាស​ប្រាក់ចំណេញ ៤៤​លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២១

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានប្រកាស​ពី​ប្រាក់ចំណេញ​សុទ្ធ​ជាង ៤៤ លាន​ដុល្លារ​ពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​សម្រាប់​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​គឺ​កើនឡើង ២៨,៥៣ ភាគរយ​បើ​ធៀប​នឹង ៣៤ លាន​ដុល្លារ​អាមេរិក​ដែល​បាន​ចូលក្នុង​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ ២០២០ ។ នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ដាក់ជូន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅ​ថ្ងៃទី ១០ ឧសភា អេស៊ីលីដា ភីអិលស៊ី ដែល​ភាគច្រើន​កាន់កាប់​ដោយ​វិនិយោគិន​ក្នុងស្រុក បាន​និយាយថា​កំណើន​ប្រាក់ចំណេញ​គឺ​ភាគច្រើន​ដោយសារតែ​ការកើនឡើង​នៃ​ប្រាក់ចំណូល​ការប្រាក់​សុទ្ធ ១២,៤៧ ភាគរយ​ស្មើនឹង ៤៥,៦២ ពាន់​លាន​រៀល (១១,៤ លាន​ដុល្លារ​) បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី ១ ឆ្នាំ ២០២០។​

​លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន នាយក ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា​វិស័យ​ហិរញ្ញវត្ថុ​នៅ តែ​បន្តដំណើរ​ការ​និង​ផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត កូ​វីដ​១៩​។ លោ​កថា​រដ្ឋាភិបាល​បានផ្តល់​អាទិភាព​ដល់​វិស័យនេះ​ជា​មធ្យោបាយ​នៃ​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​និង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅតាម​រដ្ឋធានី​និង​ជនបទ​។​

លោក​បាន​មានប្រសាសន៍ថា​៖«​ស្ថិតនៅក្រោម​កាលៈទេសៈ​នេះ​ធនាគារ​នៅតែ​កំពុង​ប្រតិបត្តិការ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​សម្រាប់​សេវាកម្ម​ហិ​រ ញ្ញ​វត្ថុ​ក្នុងអំឡុងពេល​នៃ​ការធ្លាក់ចុះ​។​»

​អេស៊ីលីដា​បាន​ប្រមូល​ថវិកា​ចំនួន ១៧,៥ លាន​ដុល្លារ​ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​ចុងខែ​ឧសភា​ឆ្នាំ ២០២០ ។​

ធនាគារ​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី ៦ និង​ជា​ធនាគារ​ពាណិជ្ជកម្ម​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជាមួយ​ភាគហ៊ុន​សរុប​ចំនួន ៤,៣៤ លាន​ហ៊ុន​សម្រាប់​លក់​មួយ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​ជាង ៤៣៣ លាន​ហ៊ុន​របស់ខ្លួន​៕​

រក្សាសិទ្ធិដោយ ៖ CEN

×