Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅត្រីមាសទី១ ឆ្នាំនេះ ឥណទានវិស័យអចលនទ្រព្យ សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង៥ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាម របាយការណ៍ របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌាខូអិលធីឌី ហៅថា CBC បានឱ្យដឹងថា ក្នុង រយៈពេល១ត្រីមាស ឆ្នាំនេះ ការផ្តល់ឥណទានលើវិស័យអចលនទ្រព្យ សម្រេចបានមានទំហំទឹកប្រាក់ប្រមាណ ៥,៣៧ ពាន់លានដុល្លារ ។

របាយការណ៍ CBC បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១នេះ សមតុល្យឥណទានលក្ខណៈបុគ្គលមាន ចំនួន ១០,៣៩ ពាន់លានដុល្លារ។ ឥណទានអចលនទ្រព្យ មានលើសពីពាក់កណ្តាល នៃសមតុល្យឥណទានលក្ខណៈ បុគ្គលសរុបស្មើនឹងជិត ៥២ % ឬ គិតជាទឹកប្រាក់ប្រមាណ ៥,៣៧ពាន់លានដុល្លារ។

លោក អឿ សុធា រ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌាខូអិលធីឌី បានមានប្រសាសន៍ថា នៅត្រីមាស ទី១ ឆ្នាំ២០២១នេះ ដំណើរការទីផ្សារឥណទានបុគ្គលនៅកម្ពុជា នៅតែរក្សារបានភាពរឹងមាំ ដោយសារតែការស្នើសុំនិង ដំណើរការឥណទានប្រចាំត្រីមាស នៅតែមានកំណើនជាបន្តបន្ទាប់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា ការជំរុញ ការផ្តល់ កម្ចីដល់វិស័យអចលនទ្រព្យ នឹងជួយវិស័យ មានការរីកលូតលាស់ បានឆាប់រហ័យឡើងវិញ និងក៏ដូចចូលរួមចំណែក ដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានគ្រប់គ្រង ឬបញ្ចប់ទាំងស្រុង។

លោក បន្តថា “ប្រាក់កម្ចីនៅតែបន្ត កើតមានដូច្នេះចរន្តទិញលក់អចលនទ្រព្យ នៅតែមាន ទោះបីជាមានបញ្ហាប្រឈម នឹងវិបត្តិកូវីដ១៩ក៏ដោយ” ។ លោក បន្តថា “ទោះបីនាបច្ចុប្បន្ន លំហូរវិនិយោគពីក្រៅប្រទេស ត្រូវបានរាំងស្ទះ ដោយសារ វិបត្តិកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែវិនិយោគិន ក្នុងស្រុកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យ ឱ្យមានការរីកចម្រើន” ៕ រក្សាសិទ្ធិដោយ៖CEN

×