Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ខែ ដើមឆ្នាំនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នាំចេញកើនឡើងជិត ៣០០%

spot_img

ភ្នំពេញ ៖ ៤ខែ ដើមឆ្នាំ២០២១នេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា បាននាំចេញចំនួនជាង ៦៩ម៉ឺនតោន កើនឡើងចំនួន ២៧៣,៩៧% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួនជាង ៣ពាន់តោន, ជប៉ុនចំនួន ២៤តោន, ឡាវចំនួន ២តោន, អារ៉ាប់ចំនួន ០,៥១តោន, ថៃចំនួនជាង ៣ពាន់តោន និងវៀតណាមចំនួន ៦៨ម៉ឺន ៩៩៨៤តោន។ នេះ បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណ ២០ម៉ឺនហិកតា។ គ្រាប់ស្វាយចន្ទី ត្រូវបានគេបែងចែកមានចំនួន ៣ ប្រភេទ គឺមិនបែក, បែកតិចតួច និងបែកខ្លាំង ដែលជាទូទៅគេប្រមូលផលស្វាយចន្ទី ចាប់ពីដើមខែមីនា រហូតដល់ខែឧសភា។ ក្នុងរដូវប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២០ តម្លៃនៅដើមរដូវចន្លោះពី ៦៨០០ ទៅ ៧០០០រៀល និងតម្លៃចុងរដូវចន្លោះពី ៤៧០០ ទៅ ៥០០០រៀល ក្នុង ១គីឡូក្រាម។

ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការធ្វើគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលជាមធ្យោ បាយគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងការជំរុញកែច្នៃនាំចេញ ខណៈស្វាយចន្ទីជាដំណាំសក្តានុពលមួយប្រភេទនៅកម្ពុជាបច្ចុប្បន្ន ប៉ុន្តែវាតែងតែប្រឈម ការទិញទម្លាក់ថ្លៃពីក្រុមឈ្មួញក្នុងរដូវប្រមូលផល ក្នុងពេលដែលកម្ពុជា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំតិចតួចនៅឡើយ។ ឈ្មួញកណ្ដាលនៅខេត្តកំពង់ធំ ដែលជាទីតាំងសម្បូរផលស្វាយចន្ទី បានទិញយកស្វាយចន្ទី ក្នុងតម្លៃ ៣៥០០រៀល ទៅ ៣៨០០រៀល ក្នុងមួយគីឡូក្រាម និងដើម្បីលក់បន្តដល់អ្នកកែច្នៃ ភាគច្រើននៅប្រទេសវៀតណាម ព្រោះថា វៀតណាមហ៊ានឲ្យថ្លៃខ្ពស់។

គួរបញ្ជាក់ថា បើទោះជាមានការបារម្ភពីតម្លៃទីផ្សារធ្លាក់ចុះ នៅក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ក៏ដោយ ក៏បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទី មានតម្លៃអាចទទួលយកបាន ពោលគឺប្រមាណ ៥ពាន់រៀល ក្នុងមួយគីឡូក្រាម បើធៀបនឹង៣ឆ្នាំមុន ស្វាចន្ទីគ្រាប់ស្ងួតមានតម្លៃពី ៧ពាន់រៀល ទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាម៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×