ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) សម្រាប់ថ្ងៃពុធម្សិលមិញ បានបិទនៅទំហំប្រមាណ ១,១២ប៊ីលានរៀល ពោលគឺគ្របដណ្តប់ប្រមាណ ៦៧% នៃទំហំជួញដូរសរុបដែលមានចំនួន១.៦៨០,៦៣ លានរៀល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ( ផ.ម.ក.) ក៏បានងើបឡើងវិញ ០,៤៧% រហូតដល់ ៦៥៧,៧៤ ពិន្ទុ ហើយតួលេខនេះជាកំណត់ត្រាថ្មីខ្ពស់បំផុតប្រចាំឆ្នាំ ២០២១ ។
ភាគហ៊ុនចំនួន ៥ ដែលរួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង អេស៊ីលីដា (ABC) បានកើនឡើងចន្លោះពី ២០៛ ទៅ ១០០៛ ក្នុងមួយហ៊ុន ដោយបានបិទនៅ ៨.០៨០៛ ៤.៦០០៛ ១៥.៧២០៛ ១៤.៧០០៛ និង ១៦.៣៨០៛ រៀងគ្នា។
យ៉ាងណាមិញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានថយចុះ ២០៛ និង ១០៛ មកត្រឹម ២.១៦០៛ និង ៣.៣៧០៛៕
រក្សាសិទ្ធិដោយ៖CEN

