Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ បើកការដ្ឋានសាងសង់នៅព្រឹកនេះ

កោះកុង ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមការវាយតម្លៃរបស់អ្នកជំនាញ ការ អភិវឌ្ឍ កំពង់ផែននេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ជម្រុញដល់កំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទ របស់ខេត្តឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាង។

គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ ២០២១ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយមានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ ការចុះត្រួតពិនិត្យនេះគឺគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់ សាងសង់ កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផង៕ រក្សាសិទ្ធិដោយ៖CEN

×