Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃភាគហ៊ុនភាគច្រើន មានការថយចុះមកវិញ ក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ

ភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ភាគហ៊ុនចំនួន ៥ រួមមាន PWSA GTI PPAP PAS និង PEPC បានថយចុះមកត្រឹម ៧.៩៨០រៀល ៤.៥៤០រៀល ១៥.៦៨០រៀល ១៤.៥៨០រៀលនិង ៣.៣៤០រៀល ក្នុងមួយហ៊ុនរៀងគ្នា ដោយមានចន្លោះនៃការថយចុះពី ៣០រៀល ដល់ ១២០រៀល។

ភាគហ៊ុន PPSP បានងើបឡើងវិញ ២០រៀល មកបិទនៅថ្លៃ ២.១៨០រៀល ខណៈដែលភាគហ៊ុន ABC បានរក្សាថ្លៃថេរដដែលត្រឹម ១៦.៣៨០រៀល។ សន្ទស្សន៍ផ.ម.ក. វិញបានធ្លាក់ចុះ ០,២៣% មកត្រឹម ៦៥៦,២២ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបក៏មានការធ្លាក់ចុះផងដែរ មកនៅត្រឹម ៧៤៤,៤២ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×