Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងគោក តភ្ជាប់ទៅខេត្តកោះកុង

កោះកុង ៖ បន្ទាប់ពីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍នៅខេត្តកោះកុង មន្រ្តីជាន់ខ្ពស់នៃអគ្គនាយក ដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់ក្រសួងសាធាណការ បានបង្ហាញសុទិដ្ឋិនិយមថា រយៈពេល ២ឆ្នាំទៀត ក្រោយកំពង់ផែទំនិញរាយ និងទេសចរណ៍ដែលមានតម្លៃ ១,៥លានដុល្លារនៅក្រុងខេមរភូមិន្ទសង់រួចរាល់ ខេត្តកោះកុង នឹងកាន់តែមានសក្កានុពល ស្រូបយកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មពីបណ្តាខេត្តផ្សេងៗ។

វិស័យគមនាគមន៍ ផ្លូវទឹក និងផ្លូវគោគ កាន់តែមានភាពប្រាស្រ័យទាក់ទងគ្នាខ្លាំងឡើង លើការដោះដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម លើមុខទំនិញផ្សេងៗ ពីបណ្តាខេត្តមួយចំនួនមកកាន់ខេត្តកោះកុង តាមរយៈផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ដើម្បីនាំឆ្ពោះទៅកាន់ប្រទេសជិតខាង។

លោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានលើកឡើងថា បន្ទាប់ពីការ ជជែកនៃក្រឹត្យក្រមប្រើប្រាស់ផ្លូវទឹករួមគ្នាយ៉ាងល្អិតល្អន់ជាង ៤ឆ្នាំមក ចំពោះសកម្មភាពការដឹកជញ្ចូនទំនិញ និងដំណើរ ទេសចរ ទើបឯកភាពកិច្ចព្រមព្រៀងគ្នា ឱ្យមានកំពង់ផែតម្លៃជាង ១លានដុល្លារលេចជារូបរាងនៅថ្ងៃនេះ។ ហើយការធ្វើ នាវាចរណ៍នេះដែរ តម្រូវឱ្យធ្វើដំណើរពី ២០ទៅ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយមិនអាចឱ្យចេញឆ្ងាយពេកនោះទេ ក្រោមលក្ខខណ្ឌសុវត្ថិភាព។

លោក ម៉ក់ ស៊ីដេត បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសម្រួចការធ្វើផ្លូវពីខេត្តបាត់ដំបង ខេត្តពោធិសាត់ឆ្ពោះត្រង់មកខេត្ត កោះកុង ដែលជាសក្កានុពលដ៏ខ្លាំងក្លាមួយ ខាងផ្នែកសេដ្ឋកិច្ចពាណិជ្ចកម្មបន្ថែមលើវត្តមានកំពង់ផែថ្មីនេះ ដោយសម្រួល ដល់ដឹកជញ្ចូនទំនិញផ្សេងៗរបស់ពលរដ្ឋបន្តទៅប្រទេសថៃ ឬវៀតណាមបានយ៉ាងងាយស្រួលជាងមុន។


លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បង្ហាញក្តីរំពឹងថា នៅពេលកំពង់ផែដ៏ថ្មីស្រឡាងនេះស្ថាបនារួចរាល់ វានឹង ជួយលើកស្ទួយវិស័យសេដ្ឋកិច្ចបានមួយកម្រិតថែមទៀត បម្រើដល់ប្រយោជន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

សូមជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រថ្មីមួយនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១,៥លានដុល្លារ ដោយប្រើពេល២ឆ្នាំក្នុងការសាងសង់ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការដឹកជញ្ជូននាពេលខាងមុខ៕
រក្សាសិទ្ធិដោយ៖CEN

×