Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អងុ្គការ UNIDO និងក្រសួងឧស្សាហកម្ម រៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា ២០២០-២០២៣ (PCP Cambodia 2020-2023) លើកទី១ តាមប្រព័ន្ធOnline

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា ២០២០-២០២៣ (PCP Cambodia 2020-2023) លើកទី១ត្រូវបានប្រារព្វធ្វើតាមប្រព័ន្ធOnline ( Cloud zoom meeting) រវាងភាគីប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សា សម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេស កម្ពុជា ២០២០-២០២៣ (PCP Cambodia 2020-2023) ជាមួយតំណាងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ UNIDO ដែលដឹកនាំដោយលោក Ciyong Zou នាយកគម្រោង លោក Ralf Bredel ប្រធានសម្របសម្រួលតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានដឹកនាំក្រុមសម្រាប់កម្មវិធី ដៃគូក្នុងប្រទេស (PCP) កម្ពុជាធ្វើបទបង្ហាញ ពីទីក្រុង Vienna ប្រទេសអូទ្រីស និង ឯកឧត្តម សុខ ណារិន ប្រធានតំណាងអង្គការ UNIDO ប្រចាំកម្ពុជា និងជាសហប្រធានក្រុមដឹកនាំកម្មវិធី(PCP) នៅកម្ពុជា ធ្វើបទអន្តរាគមន៍ពីទីក្រុងភ្នំពេញ ។

បន្ទាប់ពីឯកឧត្តម ស៊ឹម ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិក អចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សា NCB មានប្រសាសន៍ស្វាគមន៍ និងលើកឡើងកម្មវិធីសង្ខេប នៃរបៀបវារៈរបស់កិច្ចប្រជុំរួចមក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា NCB នៃកម្មវិធីដៃគូក្នុងប្រទេ (PCP ) កម្ពុជា ឆ្នាំ ២០២០-២០២៣បានមាន ប្រសាសន៌បើកកកិច្ចប្រជុំដោយបានវាយតម្លៃខ្ពស់ចំពោះកច្ចប្រជុំលើកទី១នេះ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជា ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ រួមទាំងវិស័យឯកជនកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ UNIDO ដែលបានគាំទ្រ យ៉ាងពេញទំហឹង កម្មវិធី PCP កម្ពុជា ២០២០-២០២៣ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារផ្លូវការនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោយដំណើរទស្សនកិច្ចជាផ្លូវការមកកម្ពុជា ពីថ្ងៃទី ០៦-០៨ ខែ ឧសភា ឆ្នាំ ២០១៧ របស់ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការ UNIDO និងបានជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា រួចមក ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុក កម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះមានសារៈសំខាន់ណាស់ សម្រាប់ជម្រុញល្បឿនអភិវឌ្ឍជាច្រើននវិស័យ មានដូចជាវិស័យឧស្សាហកម្ម សហគ្រាសធុនតូចមធ្យម វិស័យបរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មាន និងសមភាពយេនឌ័រជាដើម ជាពិសេសផងដែរគឺកម្មវិធីការស្តារសេដ្ឋកិច្ចតាមវិស័យក្រោយវិបត្តិ កូវីដ ១៩ នៅកម្ពុជា ។

ដូច្នេះថ្ងៃនេះ ជាឱកាសដែលភាគីពាក់ព័ន្ធទាំងអស់ទទួលបាន និងចងក្រងឯកសារ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីតាមដានគម្រោង និងអនុវត្តគម្រោង នីមួយៗ ឲ្យបានសម្រេចជោគជ័យតាមកាលកំណត់ ដោយមិនត្រូវបង្អែរបង្អង់ឡើយ ។ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ក៏ដោយ ។ ប៉ុន្ដែ សម័យDigital យើងអាចធ្វើការជាមួយគ្នាពីចម្ងាយបានគ្រប់ពេលវេលា ។

ដើម្បីជម្រុញប្រសិទ្ធិភាពការងារ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកចំណុចសំខាន់មួយចំនួនដូចជា៖-ការបង្កើត ក្រុមការងារ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ PDWG ដែលមានសមាជិក មកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងម្ចាស់ជំនួយសំខាន់ៗ -របាយការណ៍ ត្រួតពិនិត្យ និងយន្តការវាយតម្លៃកម្មវិធីPCP ជាដើម៕រក្សាសិទ្ធិដោយ៖CEN

×