Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្ម លក់ដូរ នៅផ្សារកងកេង និងការលក់ដូរប្រមូល ផ្តុំនៅជាប់ផ្សារកងកេង

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ លោក ផែន សុខន ម្ចាស់ផ្សារកងកេង ភូមិរាម ឃុំរាម ស្រុកព្រៃនប់ -លោក ឡាក់ សាផាន ម្ចាស់ផ្ទះលក់ដូរប្រមូលផ្តុំនៅជាប់ផ្សារកងកង ស្តីពីការបន្តផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្មលក់ដូរ នៅផ្សារកងកេង និងការលក់ដូរប្រមូល ផ្តុំនៅជាប់ផ្សារកងកេង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរាម ឃុំរាម ស្រុកព្រៃនប់។

រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក ផែន សុខន និងលោក ឡាក់ សាផាន ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយក វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ គឺនៅតែបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ចំណោមអាជីវករលក់ដូរនៅតាមផ្សារនានា កម្មកររោងចក្រ និងប្រជាពលរដ្ឋ។ ដើម្បីកាត់ផ្ដាច់ឫសគល់ ប្រភពនៃការ ចម្លងមេរោគឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តឱ្យបានទាំងស្រុង រដ្ឋបាលខេត្ត ព្រះសីហនុសម្រេច បន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មលក់ដូរនៅផ្សារកងកេង និងនៅទីតាំងលក់ដូរ ប្រមូលផ្តុំនៅជាប់ផ្សារកងកេង រយៈពេល ១៤ថ្ងៃ បន្ថែមទៀតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងអំឡុងពេល ១៤ថ្ងៃនេះ សូមលោកជួយណែនាំដល់អាជីវករលក់ដូរទាំងអស់ សហការជាមួយក្រុម ការងាររដ្ឋបាលស្រុកព្រៃនប់ដើម្បីផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធ។ ក្នុងករណីពួកគាត់មានការសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ តម្រូវឱ្យពួកគាត់ផ្ដល់ព័ត៌មានទៅក្រុមការងារ និងអាជ្ញាធរ មូលដ្ឋានដើម្បីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តាមការ កំណត់។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តផ្អាកការចេញ-ចូល លក់ដូរនៅក្នុងទីតាំងផ្សារកងកេង និងទីតាំងលក់ដូរ ប្រមូលផ្តុំនៅជាប់ផ្សារនោះ ជាដាច់ខាត។

ចំពោះអ្នកលក់ដូរដាច់ដោយឡែកតាមផ្ទះនីមួយៗដែលបានផ្ដល់វត្ថុសំណាករួចរាល់ ហើយទទួលបាន លទ្ធផលតេស្តអវិជ្ជមានត្រូវបានអនុញ្ញាតឱ្យលក់ដូរវិញបាន ប៉ុន្តែត្រូវអនុវត្តស្តង់ដារសុវត្ថិភាពមួយចំនួនសម្រាប់ លក់ដូរបណ្តោះអាសន្នរួមមាន៖-បើកដំណើរការលក់ដូរចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីរសៀល -អាជីវករត្រូវរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុល ឬដែលសម្រាប់អតិថិជន លាងដៃគ្រប់ៗគ្នា -នៅតាមផ្ទះនីមួយៗត្រូវមានខ្សែសុវត្ថិភាពចងព័ទ្ធជុំវិញ និងមិនត្រូវអនុញ្ញាតឱ្យអ្នកទិញចូលក្នុងផ្ទះ ជាដាច់ខាត អាជីវករទាំងអស់ត្រូវបិទតារាងតម្លៃមុខទំនិញជាអក្សរធំៗនៅមុខផ្ទះរបស់ខ្លួនដើម្បីងាយស្រួល មើល ដោយចៀសវាងការសួរនាំគ្នាច្រើន -ទាំងអាជីវករ ទាំងអតិថិជនត្រូវតែពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នាអតិថិជនត្រូវទៅទិញឥវ៉ាន់តែម្នាក់ឯង ដោយថ្មើរជើង និងត្រូវមានអាល់កុល ឬដែលតាមខ្លួន -ត្រូវរក្សាគម្លាតពីអ្នកដទៃ ដោយត្រូវប្រញាប់ប្រញាល់ទិញម្ហូបអាហារឱ្យបានលឿន និងរក្សាទុក បានច្រើន -ត្រូវទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវមិនត្រូវអនុញ្ញាតឱ្យកុមារទៅទិញទំនិញ ឬនៅកន្លែងលក់ដូរឡើយ -ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចជាដាច់ខាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×