Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សម្រស់​ធម្មជាតិ រំលោភ​កម្មសិទ្ធិបញ្ញា​យកពាក្យ​ស្លោក​របស់ CEN ធ្វើជា​កម្មសិទ្ធិ​ខ្លួន​

ភ្នំពេញៈ សាខា​សម្រស់​ធម្មជាតិ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ដែល​បាន​យកពាក្យ​ស្លោក ” យក​ការលំបាក​ធ្វើជា​គ្រូ យក​ការតស៊ូ​ធ្វើជា​ក្តីសង្ឃឹម ” របស់​មជ្ឈមណ្ឌល​សារព័ត៌មាន CAMBODIA EXPRESS NEWS យកទៅ​ប្រើប្រាស់ និង​បាន​យកទៅ​ធ្វើជា​កម្មសិទ្ធិ​រប​ស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​។​

​អ្នកស្រី ស៊ីណា​រ័ត្ន​ធី តំណាង​ចែកចាយ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ សាខា​ខាង​កំពង់ចាម ស្ទឹងត្រង់ បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​កម្មសិទ្ធិបញ្ញា របស់​មជ្ឈមណ្ឌល​សារព័ត៌មាន CAMBODIA EXPRESS NEWS ដោយ​យកពាក្យ​ស្លោក ” យក​ការលំបាក​ធ្វើជា​គ្រូ យក​ការតស៊ូ​ធ្វើជា​ក្តីសង្ឃឹម ” ទៅធ្វើជា​កម្មសិទ្ធិ​ខ្លួន និង​បាន​កាត់ត​យក​ឡូហ្គោ CEN ដាក់​នៅ​ផ្នែក​ខាងលើ (​ឆ្វេង​ដៃ​) នៃ​ពាក្យស្លោក​ចេញ ដោយ​ដាក់ជំនួស​មកវិញ​ដោយ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ និង​បាន​កាត់ត​ផ្នែក​ខាងក្រោម​ដោយ​ដាក់ជំនួស​នៅ​រូប​ផលិតផល Coosea និង​លេខ​ទូរស័ព្ទ ០៧១ ៦៦ ៨៨ ៤៧៧ វិញ​។

​ចំណែក​អ្នកស្រី ស៊ីណា​រ័ត្ន​ធី តំណាង​ចែកចាយ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ​សាខា​ខាង​កំពង់ចាម ស្ទឹងត្រង់ បានបញ្ជាក់​ប្រាប់ CEN ថា ” ខ្ញុំ​ឃើញ​ពាក្យ​ល្អ​ចេះតែ​យកមក​កាត់​តទៅ ខ្ញុំ​អត់​ដឹងថា ផ្តាច់មុខ​ផង “​។

​មជ្ឈមណ្ឌល​សារព័ត៌មាន CAMBODIA EXPRESS NEWS សូម​ធ្វើការ​ព្រមាន​ជាមុន ÷ ១- សូម​លុប​រូបភាព​ពាក្យស្លោក​នេះ​ចេញពី​អា​ខោ​ន ឬ​ផេ​ក​របស់​សម្រស់​ធម្មជាតិ , ២- សូម​ធ្វើលិខិត​បញ្ជាក់ជូន​សាធារណជន​អំពី​កំហុស​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត ។ បើ​ពុំ​ដូច្នោះ​ទេ មជ្ឈមណ្ឌល​ព័ត៌មាន CEN នឹង​ពិនិត្យមើល​សិក្សា​ផ្លូវច្បាប់ ដើម្បី​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ ដែល​បណ្តែតបណ្តោយ​ឲ្យ​តំណាង​ចែកចាយ​របស់ខ្លួន​រំលោភ​កម្មសិទ្ធិបញ្ញា​ដោយបាន​យកពាក្យ​ស្លោក ” យក​ការលំបាក​ធ្វើជា​គ្រូ យក​ការតស៊ូ​ធ្វើជា​ក្តីសង្ឃឹម ” របស់​មជ្ឈមណ្ឌល​សារព័ត៌មាន CAMBODIA EXPRESS NEWS ទៅធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ដើម្បី​ចំណេញ​លើ​ការលក់​ផលិតផល​របស់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×