Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ ប្រកបរបរលក់គ្រឿងសមុទ្រ នៅខេត្តកែប មានការរីករាយឡើងវិញ

ខេត្តកែប ៖ ដោយសារតែនៅថ្ងៃឈប់សម្រាក់បុណ្យចម្រើនព្រះជនព្រះកុណា និងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងទៅ មានភ្ញៀវទេសចរមកលេងកម្សាន្តខេត្តកែប ប្រមាណជាង ៤ពាន់នាក់ ដោយក្នុងនោះមានភាគច្រើនគឺភ្ញៀវជាតិ ធ្វើឱ្យអាជីវករមួយចំនួនមានភាពរីករាយជាងមុន។ នេះបើតាមប្រធានមន្ទីរទេស ចរណ៍ខេត្តកែបលោក សោម ចិន្តា។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានចាត់ទុកថា នេះជាចំនួនដ៏ច្រើន នៃការដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរ ក្នុងស្រុកមកកាន់ខេត្តកែប ទោះបីកំពុងស្ថិតក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយនិងបរិមាណនៃចំនួនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តហាក់កំរើកឡើងវិញនេះ ការបន្តការអនុវត្តន៍នូវវិធានការសុខាភិបាល ក៏ដូចជាបំរាមនានារបស់រដ្ឋបាលខេត្តកែប ដែលបានដាក់ចេញកាលពីពេលកន្លងទៅ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៅតែបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ក៏ដូចជាការបំពាក់នូវប្រព័ន្ធស្កេន QR Code ស្វែករកមេរោគកូវីដ១៩ នៅតាមគោលដៅទេសចរណ៍សំខាន់ៗជាដើមផងដែរ។

គួរបញ្ជាកថា បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានចេញធ្វើដំណើរកម្សាន្តខេត្តកែប ដែលនៅជាប់តំបន់ឆ្នេរសមុទ្រនាពេលនេះ មានការកើនឡើងបណ្តើរៗ ដែលធ្វើអោយបងប្អូនអាជីវករប្រកបរបរលក់គ្រឿងសមុទ្រ មានការរីករាយឡើងវិញជាងមុន ហើយការផ្គត់ផ្គង់គ្រឿងសមុទ្រទៅឱ្យ ភ្ញៀវទេសចរស្ទើរតែមិនគ្រប់តម្រូវការ ដោយសារបរិមាណ ដែលអាជីវករយកមកទុកបម្រុងលក់មានចំនួនតិច គួបផ្សុំកត្តាអាកាសធាតុផង ដែលធ្វើឱ្យអ្នកនេសាទមួយចំនួន បានផ្អាកចេញទៅរកនេសាទផងដែរ៕រក្សាសិទ្ធិដោយ៖CEN

×