សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះប្រមាណ ០,៤៧% មកត្រឹម ៦៥២,៧០ ពិន្ទុនៅថ្ងៃនេះ។ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះផងដែរ រួមមាន PWSA GTI PAS និង ABC មកត្រឹម ៧.៩៨០៛ ៤.៣២០៛ ១៤.៥៤០៛ និង ១៦.២៨០៛ ពោលគឺមានការថយចុះចន្លោះពី ៤០៛ ទៅ ១៦០៛ ក្នុងមួយហ៊ុន។
រីឯភាគហ៊ុន PPAP និង PEPC បានកើនឡើង ៤០៛ និង ៣០៛ រៀងគ្នា មកដល់ ១៥.៧២០៛ និង ៣.៣១០៛។ ភាគហ៊ុន PPSP បានរក្សាថ្លៃថេរដដែលត្រឹម ២.២៣០៛។ ទំហំជួញដូរភាគហ៊ុនសរុបមានកំណើនលើសកន្លះប៊ីលាន ពោលគឺប្រមាណ ៦៩៦,៧៤ លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN
