Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ដើរ​ជាន់​ដៃ ឃាតករ​ទាញ​កាំបិត កាប់​បុរស​ម្នាក់​ទៀត ស្លាប់ ពេល​ដេក​ក្នុង​មុង​ជាមួយ​គ្នា

spot_img

​កំពង់ធំ​ ៖ ដោយសារ​មាន​ទំនាស់​រឿង​ដើរ​ជាន់​ដៃ បុរស​ម្នាក់ ត្រូវបាន​បុរស​ម្នាក់​ទៀត ធ្វើការ​ជា​កម្មករ​ជាមួយគ្នា និង​ដេក​ក្នុង​មុង​ជាមួយគ្នា យក​កាំបិត​ក​កុក លប​កាប់​បណ្តាលឲ្យ​ស្លាប់ ពេល​ជនរងគ្រោះ​កំពុង​ដេកលក់ នៅ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យាត សុផល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។ រីឯ​ឃាតករ​ឈ្មោះ ចៀន សុខ​ចាន់ ហៅ​ចាន់​រះ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​គូទំនាស់​ស្លាប់​ហើយ ជនដៃដល់​បាន​រត់គេចខ្លួន ហើយ​ត្រូវបាន​កម្មករ​ដែល​ធ្វើការ​ជាមួយគ្នា និង​នគរបាល តាម​ចាប់បាន​ពេល​កំពុង​រត់គេចខ្លួន​។ ទាំង​ជនដៃដល់ និង​ជនរងគ្រោះ បាន​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ផ្ទះ​ឈ្មោះ តាំង ផេង ភេទ​ប្រុស នៅ​ភូមិ​កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មក​ធ្វើការ​ជា​កម្មករ​រោង​ពុម្ភ ហើយ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​បាន​ដេក​ក្នុង​តែ​មួយ​ជា​រៀងរាល់ថ្ងៃ​។​

​នគរបាល​បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ គូទំនាស់​អ្នក​ទាំង​ពីរ​នាក់ បាន​ដេក​ស្នាក់នៅ​ជាមួយ​កម្មករ​៨​នាក់​ទៀត​។ នៅពេល​ក្រោក​ពី​ដេក​ម៉ោង​ប្រហែល​៥​ព្រឹក ជនរងគ្រោះ បាន​ក្រោក​ពី​ដេក​មុន ហើយ​ក៏​ដើរ​ជាន់​ដៃ របស់​ឃាតករ ហើយក​កើត​មាន​ការឈ្លោះប្រកែក​គ្នា​មួយ​សន្ទុះ​ក៏​ចប់​ទៅ​។ ក្រោយមក ជនរងគ្រោះ និង​កម្មករ​៨​នាក់​ទៀត បាននាំគ្នា​ទៅ​ធ្វើការ​នៅ​រោង​ពុម្ភ​ផ្សារ​កំពង់ធំ ចំណែកឯ​ជន​ដៃដល់ ពុំ​ទៅ​ធ្វើការ​ទេ​។ លុះ​ពេល​ល្ងាច​កម្មករ​ទាំងអស់​បាន​មក​ផ្ទះ​វិញ​ដូច​រាល់ដង ចំណែក​ជនដៃដល់​នៅផ្ទះ​ពុំ​ទៅណា​ទេ ហើយ​ដល់​ពេល​យប់​ពួកគេ​ក៏​បាន​ដេក​ក្នុង​មុង​ជាមួយ​គ្នា​ដូច​សព្វដង​។ ពេល​កំពុងតែ​ដេក​លក់​ទាំងអស់គ្នា ជនដៃដល់​បាន​យក​កាំបិត​ក​កុក លប​កាប់​ទៅលើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ពេល​នោះ​ជនដៃដល់​ក៏​រត់​ចេញពីផ្ទះ ក៏​ត្រូវ​កម្មករ​ទាំងអស់ ដេញ​តាម​ចាប់​រហូត មកដល់​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្ដាត់​ដំរី​ជាន់ខ្លា ហើយ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×