ភ្នំពេញ ៖ ក្នុងចំណោមភាគហ៊ុនទាំងអស់ដែលមានការធ្លាក់ចុះនៅពុធម្សិលមិញ PPAP ដែលជាភាគហ៊ុនបានបង្ហាញនូវនិន្នាការកើនឡើងជាបន្តបន្ទាប់កន្លងមក បានថយចុះដល់ទៅ ២៤០៛ ក្នុងមួយហ៊ុនមកត្រឹម ១៥.៤៨០៛ ។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PWSA) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានថយចុះ ៤០៛ និង ២០៛ រៀងគ្នា មកត្រឹម ៧.៩៤០៛ និង ១៤.៥២០៛ ប៉ុណ្ណោះ។

ផ្ទុយមកវិញ ភាគហ៊ុនចំនួន ៤ បានបង្ហាញការកើនឡើងបន្តិចបន្តួចពី ចន្លោះ១០៛ ទៅ ៤០៛ ដែលភាគហ៊ុនហ្រ្កេនធ្វីន (GTI) ឡើងដល់ ៤.៣៦០៛ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) មកដល់ ២.២៤០៛ អេស៊ីលីដា (ABC) មកដល់ ១៦.៣០០៛ និងផេសថិក (PEPC) មកដល់ ៣.៣២០៛។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានងើបឡើងវិញ ០,០២% មកដល់ ៦៥២,៨០ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួនតិចជាងកន្លះប៊ីលានបន្តិច ពោលគឺ ៤៦៦,២៣ លានរៀល៕រក្សាសិទ្ធិដោយ៖CEN