Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាតអីតែតារាម៉ូឌែលកូរ៉េ ! មកមើលកុមារី ដែលជាអតិថិជន របស់ខោទឹកនោម កូកូហ្វីត ម្នាក់ មានមុខមាត់ ដូចតារាម៉ូឌែលរបស់កូរ៉េ

ភ្នំពេញ ៖ ជារឿងដែលកំរបំផុតដែលកុមារីម្នាក់​ ដែលជាជនជាតិខ្មែរមានមុខមាត់ស្រដៀង ទៅតារាម៉ូឌែលរបស់កូរ៉េ បើតាមការសង្កេតក្មេងស្រីម្នាក់នោះ គឺជាអតិថិជនដែលតែងតែជាវផលិតផល ខោទឹកនោមម៉ាក កូកូហ្វីត យោងតាមការផុសរូបភាព នៅលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់កុមារីរូបនេះ។


កុមារីដែលមានមុខមាត់គួឲ្យក្នាញ់ ហើយថែមទាំងមានមុខមាត់ស្រដៀងគ្នា ជាមួយតារាម៉ូឌែលវ័យក្មេងកូរ៉េ ដែលជាទូតសុច្ឆន្ទៈ ឱ្យខោទឹកនោម កូកូហ្វីតរូបនេះ មានឈ្មោះថា កុមារី ព៌េជ្ញ ហៅ Ariya ដែលចូលចិត្តលេងទឹកមុខ និងសម្ដែងកាយវិការ ឬធ្វើត្រាប់តាមសកម្មភាព តារាម៉ូឌែលតូចក្នុងវីឌីអូពាណិជ្ជកម្មខោទឹកនោម កូកូហ្វីត យ៉ាងមានភាពប៉ិនប្រសព្វ រហូតដល់ឪពុកម្តាយគាត់បានរៀបចំ ថតកូនរបស់ខ្លួនតាមឈុតខ្លះៗ ពីវិឌីអូពាណិជ្ជកម្មខាងលើ ហើយក៏ធ្លាប់បានចូលរួមប្រកួតវិឌីអូកូនគាត់ក្នុងកម្មវិធី “ I’m KOKOFiT ‘s friend “ រហូតទទួលបានជ័យលាភីលេខមួយផងដែរ។

ក្មេងស្រីតូចដែលមានភ្នែកតឹង មុខឃ្យូតៗ និងថែមទាំងវ៉ៃឆ្លាតរូបនេះ កំពុងធ្វើឲ្យម្ចាស់ផលិតផលខោទឹកនោម កូកូហ្វីត ចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងភាពស្រដៀងគ្នារបស់កុមារទាំងពីរ។ ក្នុងនោះ សូម្បីតែ ឪពុក ម្តាយរបស់ក្មេងកុមារី ព៌េជ្ញ ក៏មានការភ្ញាក់ផ្អើល និងមិននឹកស្មានថាកូនស្រីដ៏គួរឱ្យស្រឡាញ់ របស់ពួកគាត់ ពិតជាមានមុខមាត់ និងទឹកមុខស្រដៀងគ្នាជាមួយ កុមារាជាម៉ូឌែលតូចប្រចាំឲ្យផលិតផលខោទឹកនោម កូកូហ្វីត ពិសេសជាម៉ាកផលិតផល ដែលគាត់តែងតែទិញយកមកឲ្យកូនស្រីស្លៀកជាប្រចាំថែមទៀត។
ប្រភពពីហ្វេសបុកឈ្មោះ Sonita Engនិង គេហទំព័រហ្វេសបុកផ្លូវការ KOKOFiT Cambodia៕

×