ភ្នំពេញ ៖ ភាគហ៊ុនចំនួន ៤ ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងធនាគារអេស៊ីលីដា (ABC) បានកើនឡើង ៦០រៀល ៥០រៀល ៨០រៀល និង ៤០រៀល ក្នុងមួយហ៊ុន មកបិទនៅថ្លៃ ៨.០០០រៀល ២.២៩០រៀល ១៤.៦០០រៀល និង ១៦.៣៤០រៀលរៀងគ្នានៅថ្ងៃព្រហស្បតិ៍។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក (PEPC) បានបង្ហាញការថយចុះ ១៨០រៀល និង២០រៀល មកត្រឹម ១៥.៣០០រៀល និង៣.៣០០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ០,២៨% មកដល់ ៦៥៤,៦៣ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃព្រហស្បតិ៍នេះមានចំនួន ៤០៧,៧៨ លានរៀល៕រក្សាសិទ្ធិដោយ៖CEN