Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តពោធិ៍សាត់ ចុះពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ លើទីតាំងសម្បទានដីសង្គមកិច្ច ភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង

ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចុះពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន (ត្រួសត្រាយផ្លូវ និងដីរៀបចំភូមិឋាន ខួងអណ្ដូង តម្លើងសេវាទូរស័ព្ទ និងសិក្សាទំនប់បង្ហៀរ…) នៅលើទីតាំងសម្បទានដីសង្គមកិច្ច ដែលត្រូវផ្ដល់ជូនអតីតយុទ្ធជន និងគ្រួសារដែលខ្វះខាត ត្រង់ចំណុចដំណាក់ត្រយឹង «ឬភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អមដំណើរនាឱកាសនោះ បានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ-ស្នងការរង ប្រធាន-អនុប្រធានមានការពាក់ព័ន្ធ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាតប្រមាណ២០០ខ្នងផ្ទះ ដែលបច្ចុប្បន្នស្ថាបនាបានប្រមាណ៦០ខ្នងហើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×