ភ្នំពេញ ៖ ការផ្តល់ជំនាញត្រឹមត្រូវ បានចូលរួមចំណែកក្នុងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋនៅ តាម មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ តាមរយៈវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (GIZ) ដំណាក់កាលទី៤ (RED-IV) វិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (GIZ) ដំណាក់កាលទី៤ (RED-IV) និងមានកិច្ចសហការជាមួយ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ ព្រមទាំងរដ្ឋបាលខេត្ត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលចំនួនពីវគ្គស្តីពីជំនាញតម្បាញកន្ទេលកក់ និងលើកគោម និងវគ្គបណ្ដុះបណ្ដាល ស្តីពីការអភិវឌ្ឍន៍សហគ្រិនស្រ្តី ជូនដល់បងប្អូនប្រជាពលរដ្ឋជាស្រ្តីចំណាស់ ចំនួន២ភូមិមាន៖ ភូមិកណ្តាល និងភូមិរុណ ស្ថិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងជំងឺកូវីដ-១៩ ក្នុងកាលៈទេសៈដែលយើងមិនអាចចេញទៅណាបាន។

ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ លោកស្រី ម៉េង គឹមហួយ បានលើកឡើង ឱ្យសិក្ខាកាមទាំងអស់ ត្រូវចូលរួមយកចិត្តទុក្ខដាក់ ក្នុងការរៀនសូត្រ ជាពិសេសព្យាយាមស្វែងយល់បន្ថែមនូវវិធីសាស្រ្ត និងរបៀបល្អៗ ក្នុងមុខរបរតម្បាញកន្ទេលកក់ ដូចជាការកែលម្អការប្រមូលផលកក់ កាជ្រៀកកក់ របៀបលាយពណ៌ល័ក្ខ ររៀបជ្រលក់ពណ៌ល័ក្ខ និងរបៀបត្បាញទៅតាមម៉ូតផ្សេងៗ ហើយ សូមប្រឹងប្រែងលើកការអនុវត្តជាក់ស្តែង ដើម្បីពង្រឹង និងពង្រីកទៅតាមតម្រូវការទីផ្សារឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ទន្ទឹមនិងការប្រឹងប្រែងទទួលយកជំនាញមួយនេះ បងប្អូនសិក្ខាកាមបានចូលរួម និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវ ហើយគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំជានិច្ចនូវវិធានការ ការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (៣ការពារ និង ៣កុំ)ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN




