ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃសុក្រសប្តាហ៍មុននេះ មានចំនួនជាងកន្លះប៊ីលាន ពោលគឺ ៥៧៤,៨៩ លានរៀល។

ចំណែកឯភាគហ៊ុនវិញ ភាគហ៊ុនចំនួន ៣ ដែលរួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និងផេសថិក (PEPC) បានបិទនៅថ្លៃ ២.៣៩០រៀល ១៦.៣៦០រៀល និង ៣.៣៣០រៀល ដោយមានការកើនឡើងចន្លោះពី ២០រៀល ទៅ ១០០រៀល ក្នុងមួយហ៊ុន។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៣ ផ្សេងទៀត ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានថយចុះមកនៅត្រឹម ៧.៩៨០រៀល ១៥.២០០រៀល និង ១៤.៥០០រៀលរៀងគ្នា ដោយមានចន្លោះនៃការថយចុះពី ២០រៀល ទៅ ១០០រៀល។
ភាគហ៊ុនរបស់ ហ្ក្រេនធ្វីន អ៊ីនធើណាសសិនណល (GTI) រក្សាថ្លៃថេរដដែល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,០៦% មកដល់ ៦៥៥,០១ ពិន្ទុ៕ រក្សាសិទិ្ធដោយ ៖ CEN
